មេដឹកនាំក្រុមអាល់កៃដា ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិក
យោងតាមប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទីភ្នាក់ងារស៊ើបការណ៍អាមេរិក (CIA) នៅប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពិសេសមួយពីខាងក្រៅសេតវិមាន លោក បៃដិន លើកឡើងយ៉ាងដូច្នេះ «យុត្តិធម៌ត្រូវបានផ្តល់ជូនហើយ ហើយមេដឹកនាំភេរវករក៏លែងមានទៀតដែរ»។ ប្រភពវីដេអូ៖ CNBC, FOX 11, WION