Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា

ទេសចរណ៍ | August 31 2023 11:27

កំពង់ឃ្លាំងគឺជាភូមិឋានធម្មជាតិដ៏ធំមួយ ដែលនៅជាប់តំបន់បឹងទន្លេសាប គ្របដណ្ដប់ទៅដោយផ្ទៃទឹក ដែលមានចម្ងាយប្រហែលជា៥០គីឡូម៉ែត្រពីក្រុងសៀមរាប ប្រទេសកម្ពុជា។ ភូមិបណ្ដែតទឹកមួយនេះ មិនត្រឹមតែជាតំបន់នេសាទដ៏សំខាន់នោះទេ ថែមទាំងជាសមាគមន៍ទេសចរណ៍មួយ ដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ជាពិសេសនៅរដូវវស្សា។ 

បើគេក្រឡេកមើលផ្ទះរបស់ប្រជាជននៅតំបន់នោះវិញ គឺមាន២សណ្ឋាន ៖ ផ្ទះសង់ខ្ពស់ៗនៅក្នុងភូមិ ដើម្បីការពារការកើនឡើងនៃទឹកបឹងទន្លេសាប និងផ្ទះបណ្ដែតទឹកស្ថិតនៅតាមបណ្ដោយមាត់ទន្លេ។ ប្រជាជនដែលរស់នៅតំបន់នោះភាគច្រើន គឺប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទ និងធ្វើស្រែចម្ការ។ សម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងចង់ទៅទស្សនាសមាគមន៍ទេសចរណ៍មួយនេះ អាចរីករាយជាមួយការជិះកាណូត ទៅទស្សនាបឹងទន្លេសាប ឬជិះទូកចែវតូចៗទស្សនាទេសភាពនៅក្នុងព្រៃលិចទឹក រួមទាំងអាចដើរកម្សាន្តនៅក្នុងភូមិដើម្បីមើលពីជីវភាពការរស់នៅរបស់ប្រជាជនបានថែមទៀតផង។

សូមរីករាយទស្សនាកម្រងរូបភាពផ្ទះរបស់អ្នកភូមិកំពង់ឃ្លាំងពីលើអាកាសនារដូវវស្សានេះ ដែលបានបង្ហាញភាពស្រស់ស្អាតចម្រុះពណ៌នៃដំបូលផ្ទះ រួមទាំងការសាងសង់ពត់ពែងវែងអន្លាយតាមសណ្ឋានភូមិសាស្ត្រ និងពណ៌បៃតងនៃរុក្ខជាតិប្រៀបដូចកម្រាលព្រំដែលក្រាលលើបឹងទន្លេសាប គួរជាទីទាក់ទាញ។ សូមចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់និងផ្សព្វផ្សាយពីទេសចរណ៍ស្រុកយើង៕

អត្ថបទ៖ ឈូកខ្មែរ
រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍