លោក ថោង ខុន៖ ដើមខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវប្រមាណជិត ៤៦ម៉ឺននាក់
ដោយ ៖
អុន គន្ធា
ទេសចរណ៍
| January 12 2023 11:22
ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។ នេះបើតាមការឱ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍
លោក បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន ខេត្តព្រះសីហនុ ២២៥,៦៥៩នាក់ ខេត្តសៀមរាប ៤៧,០៧០នាក់ រាជធានីភ្នំពេញ ៤១,៦៤៦នាក់ ខេត្តកំពត ៣០,៤០៨នាក់ ខេត្តកំពង់ចាម ១៦,២១៣នាក់ និងខេត្តបាត់ដំបង ១៦,១៥៣នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដដែល បន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស៕
ក្រសួងថាភ្ញៀវដើរលេងកម្សាន្តនៅថ្ងៃចូលឆ្នាំចិន-វៀតណាម មាន ១លាននាក់ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ
ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី២១-ដល់ថ្ងៃទី២៤ ខែមករា ២០២៣ ភ្...
លោក ថោង ខុន៖ ដើមខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវប្រមាណជិត ៤៦ម៉ឺននាក់
ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។ ន...
ភ្ញៀវទេសចរចេញដើរកម្សាន្តជិត៤៤ម៉ឺននាក់ នាសប្ដាហ៍ចុងខែធ្នូ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្ន...