Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

អ្នកដំណើរអះអាងថា រថភ្លើងជាមធ្យោបាយងាយស្រួលពេលទៅស្រុកំណើត ជាពិសេសក្នុងឱកាសបុណ្យជាតិសំខាន់ៗ

ទេសចរណ៍ | September 22 2022 14:54
​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថភ្លើង​ដោយ​មិន​បង់​ប្រាក់​ ​ចាប់ពី​ថ្ងៃ​ទី​២​៣​ដល់​ថ្ងៃ​ទី​២​៦​ខែកញ្ញា​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​អះអាង​ថា​ ​ការធ្វើដំណើរ​តាម​រថភ្លើង​គឺ​ហាក់​ប្រើ​រយៈពេល​ដូចគ្នា​ជាមួយ​រថយន្ត​ឈ្នួល​ ​តែ​មាន​សុវត្ថិភាព​ជាង​។​

លោក​ ​ចាន់​ ​ស៊ី​ ​មានស្រុកកំណើតនៅស្រុកម៉ោងឫស្សី​ ​ខេត្តបាត់ដំបងដែលមកទទួលសំបុត្ររថភ្លើងឥតគិតថ្លៃសម្រាប់ធ្វើដំណើរទៅស្រុកកំណើតបានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​ជារៀងរាល់ឆ្នាំលោកតែងតែចាកចេញពីភ្នំពេញទៅស្រុកកំណើតនៅខេត្តបាត់ដំបងតាមរថយន្ត​ ​ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ​ ​ការកកស្ទះចរាចរណ៍និងចាយពេលវេលាច្រើនដើម្បីធ្វើដំណើរ​ ​ទើបលោកសម្រេចមកយកសំបុត្ររថភ្លើងដើម្បីធ្វើដំណើរជំនួសវិញ​ ​ព្រោះថារថភ្លើងត្បិតតែយឺត​ ​ប៉ុន្តែមិនស្ទះ​ ​និងមិនឈប់ញឹកញាប់ដូចរថយន្តឈ្នួល


យុ​សិស្សមួយរូបទៀតគឺលោក​ ​រ៉ា​ តៃ​លីន​ ​ក៏បាន​ឱ្យ​ដឹងដែរថា​ ​លោកត្រូវធ្វើដំណើរទៅស្រុកកំណើតនៅខេត្តបាត់ដំបងនៅថ្ងៃទីតាមមធ្យោបាយរថភ្លើង​ ​លោកបញ្ជាក់ថា​ ​ជារឿយៗលោកតែងតែធ្វើដំណើរតាមរថភ្លើងដើម្បីទៅស្រុកកំណើតជាពិសេសគឺពេលមានបុណ្យជាតិដែលមានថ្ងៃឈប់សម្រាកពីការសិក្សាច្រើនថ្ងៃ​ ​ព្រោះការធ្វើដំណើរតាមរថភ្លើងគឺមានអ្វីគ្រប់យ៉ាងសម្រួលដល់ការធ្វើដំណើរដូចជាបន្ទប់ទឹក​ ​កន្លែងលក់ចំណីអាហារ​ ​និងមានកន្លែងទូលាយអាចសម្រាកបានស្រួល​ ​បើទោះជាត្រូវចំណាយពេលយូរបន្តិចក្តី​ ​បើនៅពេលមានបុណ្យទានធំ​ ​ការជិះរថយន្តឈ្នួលគឺស្ទះផ្លូវខ្លាំង​ ​ព្រមទាំងឈប់ដាក់អ្នកដំណើរញឹកញាប់​ ​ដែលធ្វើ​ឱ្យ​ខាតពេលវេលាច្រើនដូចគ្នា

លោក​ ​បៀរ​ ​សុចិត្រ​ ​មេផ្នែកសន្តិសុខប្រចាំ​ស្ថា​នី​យ៍​រថភ្លើងភ្នំពេញបាន​ឱ្យ​អ្នកសារព័ត៌មានដឹងថា​ ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ​ ​​ ​នេះ​ ​រដ្ឋាភិបាលបានបើក​ឱ្យ​ធ្វើដំណើរឥតគិតថ្លៃតាមរថភ្លើង​ ​ប៉ុន្តែលោកសង្កេតឃើញថា​ ​មិនថាតែការអនុញ្ញាត​ឱ្យ​ធ្វើដំណើរដោយឥតគិតថ្លៃ​ ​ត្រូវទិញសំបុត្រនោះទេ​ ​គឺមួយរយៈចុងក្រោយនេះ​ ​អ្នកដំណើរហាក់ងាកមកជ្រើសរើសរថភ្លើង​ ​ជាមធ្យោបាយច្រើនជាងមុន​ ​ដោយពេលខ្លះសំបុត្រលក់អស់មុនពេលកំណត់ក៏មាន


ផ្លូវដែកដែលកំពុងដំណើរការនៅកម្ពុជាមានប្រវែងសរុបគីឡូម៉ែត្រ​ ​ដោយបែងចែកជាខ្សែគឺ​ ​ភ្នំពេញ​-​ក្រុងប៉ោយប៉ែត​ ​ខេត្តបន្ទាយមានជ័យមានប្រវែងគីឡូម៉ែត្រ​ ​និងមួយខ្សែទៀតគឺ​ ​ភ្នំពេញ​-​ក្រុងព្រះសី​នុ ​មានប្រវែងគីឡូ​ ​ម៉ែត្រ
យោងតាមហ្វេសប៊ុករបស់ក្រុមហ៊ុន​ ​Royal​ ​Railway​ ​Cam​bo​dia​ ​បាន​ឱ្យ​ដឹងថា
ខ្សែដឹកអ្នកដំណើរភ្នំពេញ​-​ពោធិ៍សាត់​ ​ចេញដំណើរនៅម៉ោង​:​នាទីព្រឹក​ ​ទៅដល់នៅម៉ោងព្រឹក
ខ្សែអ្នកដំណើរភ្នំពេញ​-​បាត់ដំបង​ ​ចេញដំណើរនៅម៉ោង​:​នាទីព្រឹក​ ​ទៅដល់នៅម៉ោង​:​រសៀល
ខ្សែអ្នកដំណើរពោធិ៍សាត់​-​ភ្នំពេញ​ ​ចេញដំណើរនៅម៉ោង​:​នាទីល្ងាច​ ​ទៅដល់នៅម៉ោង​:​យប់
ខ្សែអ្នកដំណើរបាត់ដំបង​-​ភ្នំពេញ​ ​ចេញដំណើរនៅម៉ោង​:​រសៀល​ ​ទៅដល់នៅម៉ោងយប់
ខ្សែអ្នកដំណើរភ្នំពេញ​-​តាកែវ​ ​ចេញដំណើរនៅម៉ោង​:​ព្រឹក​ ​ទៅដល់នៅម៉ោង​:​នាទីព្រឹក
ខ្សែដឹកអ្នកដំណើរភ្នំពេញ​-​កែប​ ​ចេញដំណើរនៅម៉ោង​:​ព្រឹកនិងទៅដល់នៅម៉ោង​:​នាទីព្រឹក
ខ្សែដឹកអ្នកដំណើរភ្នំពេញ​-​កំពត​ ​ចេញដំណើរនៅម៉ោង​:​ព្រឹក​ ​ទៅដល់នៅម៉ោង​:​នាទីព្រឹក
ខ្សែដឹកអ្នកដំណើរភ្នំពេញ​-​កំពង់សោម​ ​ចេញដំណើរនៅម៉ោង​:​ព្រឹក​ ​ទៅដល់នៅម៉ោង​:​នាទីព្រឹក
​អត្ថបទ៖ រតនៈ



ក្រសួងទេសចរណ៍ចាត់ទុកស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា-បៃតង

កម្ពុជាបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣តំបន់ ដើម្បីទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះ

ទិវាទេសចរណ៍ពិភពលោក ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍”