Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

អ្នកឧកញ៉ា គួច ម៉េងលី ចែករំលែកគន្លឹះក្នុងការត្រៀមខ្លួនសិក្សានៅសាកលវិទ្យាល័យ និងការជ្រើសអាជីពនាពេលអនាគត

អប់រំ | August 18 2022 16:40
​នៅ​រសៀល​ថ្ងៃ​ទី​១​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​នេះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ ​និង​ការ​ជ្រើសរើស​អាជីព​ការងារ​នា​ពេល​អនាគត​ ​ដល់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ប្រមាណ​ជាង​៣​០​០​នាក់​ ​នៅ​សាល​មហោស្រព​ខេត្ត​តាកែវ​។

ថតដោយ៖ លីម សុខលីម

​​គួរបញ្ជាក់ថា​ ​ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ​ ​អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​បានបង្ហាញនូវគន្លឹះមួយចំនួនដើម្បីជាជំនួយដល់ការសម្រេចចិត្ត​ ​ក៏ដូចជាការដាស់តឿនស្មារតីដល់សិស្សានុសិស្សដែលកំពុងតែរៀនថ្នាក់វិទ្យាល័យ​ ​មានការពិបាកក្នុងការជ្រើសរើសមុខវិជ្ជា​ ​ជំនាញដែលត្រូវរៀនបន្ដនៅសាកលវិទ្យាល័យ​ ​យល់កាន់តែច្បាស់អំពីទីផ្សារការងារនាពេលបច្ចុប្បន្ន​ ​និងយល់ពីខ្លួនឯងពីជំនាញដែលខ្លួនចង់រៀនបន្ដ។ មិនតែប៉ុណ្ណោះ​ ​សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍​​ ​ក៏នឹងទទួលបានកា​ដូ​ជាអនុ​ស្សា​រី​យ៍​ផងដែរ​ ​គឺសៀវភៅដែលនិពន្ធដោយអ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ក្នុងម្នាក់ៗចំនួនក្បាល

នៅក្នុងសិក្ខាសាលា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានលើកឡើងថា​ ​ការសិក្សារៀនសូត្រមិនត្រូវប្រថុយប្រថាននោះទេ​ ​ហើយការវិនិយោគលើចំណេះដឹងខ្លួនឯង​ឱ្យ​បានត្រឹមត្រូវ​ ​គឺនឹងមានអនាគតភ្លឺស្វាង​ ​មិនងាយចាញ់ប្រៀបគេទេ​ ​អ្នកជំនាញ​វិ​ស័អប់រំរូបនេះបញ្ជាក់ថា​ ​កាលណាយើងមានចំណេះដឹងជ្រៅជ្រះ​ ​មានការសិក្សាខ្ពង់ខ្ពស់​ ​មានគំនិតទូលំទូលាយ​ ​មានភាពស្វាហាប់ក្នុងខ្លួន​ ​យើងមិនងាយចាញ់បោកគេ​ ​មិនងាប់ក្រឡា​ ​ហើយអ្នកដទៃក៏មិនហ៊ានមើលងាយយើងដែរ

ថតដោយ៖  លីម  សុខលីម

​​លោក​​​មានប្រសាសន៍បន្ថែមទៀតថា​ ​យុវជនត្រូវចេះកំណត់គោលដៅខ្លួនឯង​ ​ជាមុន​ ​ចេះប្រើប្រាស់ពេលវេលារៀនសូត្រ​ឱ្យ​បានត្រឹមត្រូវ​ ​ពិសេសការចូលរួមក្នុងកិច្ចការសង្គម​ ​ការងារស្ម័គ្រចិត្តក៏ដូចជាការប្រាស្រ័យទាក់ទងល្អផងដែរ យុវជនត្រូវរៀនអ្វីថ្មីៗ​ ​នោះនឹងធ្វើ​ឱ្យ​ជីវិតមានន័យ​។ 

ថតដោយ៖  លីម  សុខលីម

សូមជម្រាបជូនថា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ជាវាគ្មិនដ៏មានប្រជាប្រិយភាពមួយរូប​ ​ដែលតែងចែករំលែកបទពិសោធល្អ​ ​ចំណេះដឹងផ្ទាល់ខ្លួនដល់យុវជនគ្រប់ស្រទាប់វណ្ណៈ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​គឺជាស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខមួយនៅកម្ពុជា​ ​និងមានបុត្រសម្ពន្ធជាមួយមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​បច្ចុប្បន្ន​ ​គ្រឹះស្ថានសិក្សារបស់អ្នកឧកញ៉ា​ ​កំពុងទទួលបានការគាំទ្រយ៉ាងផុលផុស​ ​និងពង្រីកសាខាតាមបណ្ដាលខេត្ដក្រុងនានាទូទាំងប្រទេស

ថតដោយ៖  លីម  សុខលីម



Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ

ទីបំផុត មជ្ឈមណ្ឌលភាសា អេ អាយ អាយ រកឃើញម្ចាស់ជ័យលាភី ការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ហើយ