Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​៖​ ​ពលរដ្ឋ​ពុំអាច​ជឿនលឿន​ឡើយ​ ​បើ​ទម្លាប់​ជួបជុំគ្នា​យក​សុរា​ជាធំ​នៅតែ​បន្ត

អប់រំ | May 06 2022 17:51
​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ថា​ ​នា​ពេល​បច្ចុប្បន្ន​ ​គឺ​ស្ទើរគ្រប់​ទិសទី​ទៅ​ហើយ​ ​ពេល​ដែល​ពលរដ្ឋ​ភាគច្រើន​ជួបជុំ​តែងតែ​និយម​យក​សុរា​ជាធំ​។​ ​លោក​ថា​ ​ប្រសិនបើ​ទម្លាប់​ជួបជុំគ្នា​យក​សុរា​ជាធំ​នៅតែ​បន្ត​ ​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពុំអាច​មាន​ជីវភាព​ជឿនលឿន​ឡើយ​។​ ​ការ​អះអាង​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ចំនួន​៣​ ​កំពុង​ពិចារណា​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿងស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ​ ​ដើម្បី​ជា​ការ​លើក​ក​ម្ពស់​សុវត្ថិភាព​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

ប្រភពរូប៖ សហការី

​​ដើម្បីជាការលើក​ម្ពស់​សុវត្ថិភាពចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា​ ​ក្រសួងចំនួន​ ​គឺក្រសួងសាធារណការ​ ​ក្រសួងអប់រំ​ ​និងក្រសួងសុខាភិបាល​ ​កំពុងពិចារណាក្នុងការកំណត់អាយុអនុញ្ញាត​ឱ្យ​ទទួលទានគ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យ

ជុំវិញបញ្ហានេះ​ ​អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​ដែលជាអ្នកអប់រំ​ ​និងជាវេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈ​ ​បានលើកឡើងថា​ ​ចំណុចនេះ​ ​គួរតែមានការសិក្សា​ ​និងអនុវត្តយូរមកហើយ​ ​ដ្បិតវាជាចំណុចមួយដែលរសើបលើការការពារសុខភាពពលរដ្ឋទូទៅ​ ​ព្រមទាំងកាត់បន្ថយចំណាយលើការព្យាបាល​ ​និងសេដ្ឋកិច្ចប្រទេសជាតិ

រីឯការអនុញ្ញាត​ឱ្យ​ទទួលទានគ្រឿងស្រវឹងដោយសេរី​ ​លោកវេជ្ជបណ្ឌិតថា​ ​ក៏ជាកត្តាមួយដែលអាចប​ង្ក​គ្រោះថ្នាក់ដល់ពលរដ្ឋទូទៅលើដងផ្លូវផងដែរ​ ​ប៉ុន្តែអ្នកផឹកនិងលក់គ្រឿងស្រវឹងដោយសេរី​ ​នឹងមានការប្រុងប្រយ័ត្នខ្ពស់​ ​ប្រសិនបើក្រសួងមានការកំណត់អាយុអ្នកទទួលទានច្បាស់លាស់

លោកបន្តថា​ ​ពេលតឹងរ៉ឹងច្បាប់នេះ​ ​នោះនឹងធ្វើ​ឱ្យ​ពលរដ្ឋមិនសូវទទួលរងគ្រោះដោយឥទ្ធិពលស្រា​ ​យ៉ាងណាមិញដូចជានៅប្រទេសមួយចំនួន​ ​អ្នកដែលទទួលមានសិទ្ធិសេពគ្រឿងស្រវឹងបាន​ ​លុះត្រាតែបុគ្គលនោះ​ ​មានអាយុឆ្នាំទើបច្បាប់អនុញ្ញាត​ឱ្យ​ទទួលទាន

បើយោងតាមច្បាប់នេះ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​មានប្រសាសន៍ថា​ ​ប្រសិនបើ​ប៉ូសិ​ចាប់បានក្នុងស្ថានភាពស្រវឹង​ ​បើកបរបុកប៉ះពារអ្វីនៅក្នុងស្ថានភាពស្រវឹង​ ​នោះច្បាប់គេនឹងផាកពិន័យធ្ងន់ធ្ងរជាខ្លាំង​ ​ជាក់ស្ដែងអាចជាប់ពន្ធនាគារមួយ​ប្ដាហ៍ ​ព្រមានលើការទទួលសុរាខែ​ ​ត្រូវរៀនបើកបរ​ ​ខណៈធានារ៉ាប់រងអាយុជីវិតត្រូវបានដំឡើងខ្ពស់លើបុគ្គលអ្នកប្រព្រឹត្ត
បន្ថែមពីនេះ​ ​ការសេពគ្រឿងស្រវឹងបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀត​ ​ដូចជាពេលសេពគ្រឿងស្រវឹងហើយ​ ​វានឹងធ្វើ​ឱ្យ​បញ្ញាញាណ​ ​ស្មារតី​ ​សរសៃប្រសាទនានាទន់ខ្សោយ​ ​ដែលជាហេតុបង្កផលប៉ះទង្គិចជាខ្លាំងលើចរាចរណ៍បណ្ដាល​ឱ្យ​បាត់បង់អាយុជីវិត​ ​ព្រមទាំងខាតបង់របស់ទ្រព្យ​ ​នេះជាការពន្យល់បន្ថែមរបស់លោកវេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈដដែល

ទាក់ទិននឹងបញ្ហាដដែលនេះ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានសង្កត់ធ្ងន់ថា​ ​ការកំណត់អាយុអ្នកដែលអាចទទួលទានគ្រឿងសុរា​ ​គួរតែបង្កើតនិងអនុវត្តតឹងរ៉ឹងជាយូរមកហើយ​ ​ដ្បិតថាពលរដ្ឋខ្មែរដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលស្រវឹងសុរា​ ​គឺតែងតែកើតមានជារឿយៗ​ ​ក្រៅតែពីការស្លាប់​ ​ក៏មានអ្នកខ្លះបានរងពិការភាពទាំងផ្នែកអវយវៈ​ ​និងផ្នែកផ្លូវចិត្តផងដែរ

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា​ ​កាលពីមុននោះ​ ​សូម្បីតែនៅជុំវិញគ្រឹះស្ថានអប់រំសិស្ស​ ​ក៏មានកន្លែងលក់ដូរស្រាបៀរ​ ​និងហាងផឹកស៊ីជាដើម​ ​ដែលនេះពុំមែនជារូបភាពល្អគួរមានជុំវិញគ្រឹះស្ថានសិក្សាឡើយ​ ​ខណៈនាពេលបច្ចុប្បន្ន​ ​រូបភាពនេះត្រូវបានយកចិត្តជាខ្លាំងពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា

បើតាមវេជ្ជបណ្ឌិតជំនាញខាងលើ​ ​ការលក់គ្រឿងសុរាសេរី​ ​ការទទួលទានសេរីដោយគ្មានការកំណត់អាយុ​ ​និងគ្មានការពិនិត្យលើការលក់ដូរត្រឹមត្រូវ​ ​គឺស្ទើរតែក្លាយទៅជាគ្មានសណ្ដាប់ធ្នាប់ដែលអាចប​ង្ក​អសន្តិសុខក្នុងសង្គម​ ​ដោយសារតែការយកស្រាជាត្រីមុខពេលជួបជុំគ្នា​ ​ហើយការជួបជុំគ្នារបៀបនេះស្ទើរតែក្លាយទៅជាទម្លាប់​ ​និងកើតមានស្ទើរគ្រប់ទីកន្លែង

លោកបញ្ជាក់ថា​ ​«ម្នាក់ៗ​ ​គឺថាពេលថ្ងៃឈប់សម្រាកមានថៅកែមួយចំនួន​ ​ក្រុមហ៊ុនមួយចំនួន​ ​សូម្បីសមត្ថកិច្ចមួយចំនួន​ ​គឺប្រមូលបោះពុម្ពស្រា​ ​កន្លែងហុចស្រា​ ​ចែកចាយស្រា​ ​បំផុសបំផុលលក់ស្រា​ ​ផឹកស៊ីជប់លៀង​ ​ជាការលើកទឹកចិត្ត​ ​យើងគ្មានអ្វីជាការលើកទឹកចិត្តក្រៅពីការផឹកស៊ីលើកទឹកចិត្ត​ ​អ៊ីចឹងវាទៅជាវប្បធម៌គ្មានភាព​ថ្នៃ​ថ្នូរ​ ​អ៊ីចឹងតាំងពីតូចដល់ធំ​ ​គឺតាមស្រុក​ ​តាមភូមិ​ ​តាមផ្ទះក្នុងសង្គមគ្រប់ទិសទីស្ទើរតែផ្ទះ​ ​ក្នុងផ្ទះហើយ​ ​គ្មានអ្វីក្រៅពីផឹកស៊ី»

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា​ ​ប្រសិនបើទម្លាប់ផឹកស៊ីនេះនៅតែបន្ត​ ​នោះពលរដ្ឋមិនអាចជឿនលឿនបានឡើយ​ ​ហើយមិនមែនតែសុរាទេ​ ​ចំណែកបារីនិងគ្រឿងញៀនក៏ដូចគ្នាដែរ​ ​ដែលទាំងនេះតែងតែបង្ក​ឱ្យ​មានអសន្តិសុខកើតឡើងនៅក្នុងសង្គម

ជាមួយគ្នា​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានសម្ដែងការសោស្ដាយចំពោះបញ្ហានេះថា​ ​«ខ្ញុំសោកស្ដាយដែលបានឃើញអ៊ីចឹង​ ​កើតឡើងនៅស្រុកខ្មែរយើង​ ​ខ្ញុំសង្ឃឹមថា​ ​រដ្ឋាភិបាលនឹងមានការយកចិត្តទុកដាក់ខ្លាំង​ ​ជាពិសេសក្រសួងសុខាភិបាល​ ​ក្រសួងអប់រំ​ ​សាធារណជន​ ​គួរមានការយកចិត្តទុកដាក់ខ្លាំងបំផុត​ ​ដើម្បីពិន័យធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តដល់ជីវិតប្រជាពលរដ្ឋ​ ​និងអ្នកដទៃ​ ​ជាពិសេសបាត់បង់ឪពុកម្ដាយ​ ​បាត់បង់កូនចៅ​ ​អ៊ីចឹងដាក់ពិន័យដូចជាជាប់គុក​ ​ដក​ណ្ណ​បើកបរ​ ​ក៏ដូចជាការសងជំងឺចិត្ត​ ​ប៉ុន្តែមិនអាចសងបានទេ​ ​ព្រោះការ​ព្រឹត្ត​នេះធ្ងន់ធ្ងរណាស់»