Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ជួបជាមួយម្ចាស់ពាននិងមេដាយមាស «ការប្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ កុមារា តាំង សំរឹទ្ធបញ្ញា Aii សាខាផ្សារថ្មី

​អប​អរសាទរ​ ​ដល់​ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​មួយ​រូប​ ​ដែល​ឈ្នះ​ការ​ប្រកួត​បញ្ចេញ​សំឡេង​ភាសា​ចិន​ ​ម៉េង​លី​ ជេ.គួ​ច​ ​លើក​ទី​៤​ ​គឺ​កុមារា​ ​តាំង​ ​សំរឹទ្ធ​បញ្ញា​ ​មកពី​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ សាខា​ផ្សារ​ថ្មី​។​ ​បន្ទាប់ពី​ឆ្លងកាត់​ការ​ប្រឡង​ប្រកួតប្រជែង​ជាច្រើន​វិញ្ញាសា​ ​ក្នុងចំណោម​បេក្ខជន​ទាំង​ ១​៦​០​នាក់​ ​កុមារា​ ​តាំង​ ​សំរឹទ្ធ​បញ្ញា​ ​បាន​តស៊ូ​ជម្នះ​ការ​ប្រកួត​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​។

មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ​ ​កុមារា​ ​តាំង​ ​សំរឹទ្ធបញ្ញា​ ​បានចូលសិក្សាភាសាចិន​ ​នៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាផ្សារថ្មី​ ​ទើបតែកំលុងចុងឆ្នាំនេះទេ​ ​ហើយបញ្ញា​ ​បានចូលរៀនក្នុងកម្មវិធីសិក្សាភាសាចិនថ្នាក់​ម្រិ​ដំបូង​ ​និងចូលរួមការប្រកួតជាលើកដំបូងសម្រាប់រូបគេផងដែរ​ ​នេះបញ្ជាក់ថា​ ​អ្វីគ្រប់យ៉ាងចាប់ផ្តើមជាមួយលើកដំបូង​ ​និងការប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមនិងសាកល្បង

កុមារាមានវ័យត្រឹមតែ​ ​ឆ្នាំរូបនេះ​ ​បានបង្ហើបប្រាប់​ ​M​JQ​TV​ ​ថា​ ​គន្លឹះក្នុងការរៀនភាសាចិន​ឱ្យ​ឆាប់ចេះនិយាយ​ឱ្យ​បានលឿននិងស្ទាត់​ ​គឺត្រូវយល់ដឹងពី​ ​Pinyin​ ​និងការបញ្ចេញឡេងពាក្យ​ឱ្យ​បានត្រឹមត្រូវ​ ​រួមទាំងការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់​ ​ហើយធ្វើកិច្ចការដែលគ្រូដាក់​ឱ្យ​បានទៀងទាត់​ ​ជាពិសេសនោះ​ ​គឺត្រូវហាត់រៀននិយាយជាមួយមិត្តភក្តិ​ឱ្យ​បានច្រើនតាមដែលអាចធ្វើទៅបាន

បញ្ញា​ ​និយាយថា​ ​«មិនថាពេលរៀនក្នុងថ្នាក់​ ​ពេលនៅជាមួយមិត្តភក្តិទេ​ ​ការហាត់និយាយដោយមិន​ខ្មាស់​អៀន​ ​គឺអាចធ្វើ​ឱ្យ​យើងកាន់តែស្ទាត់មាត់ជាមួយភាសាចិន​ ​ហើយពេលខ្លះការមើលរឿង​ ​ការស្ដាប់បទចម្រៀង​ ​ហើយត្រាប់តាម​ ​គឺអាច​ឱ្យ​ខ្ញុំឆាប់ចេះនិយាយលឿនមែនទែន»

ទើបតែចូលរួមក្នុងការប្រកួតជាលើកដំបូង​ ​ម្ចាស់ជ័យលាភីវ័យក្មេងរូបនេះ​ ​បានបង្ហាញអារម្មណ៍រំភើប​ ​និងសប្បាយរីករាយ​ ​ជាមួយអ្វីដែលខ្លួនបានខិតខំប្រឹងប្រែង​ ​យ៉ាងដូច្នេះ​ ​«ការប្រកួតនេះគឺជាលើកទីរបស់ខ្ញុំ​ ​ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់​ ​ដែលខ្ញុំបានChampion​ (​ពានរង្វាន់​) ​នៅលើកនេះ​ ​ជ័យលាភីនេះថ្ងៃនេះមានសារៈសំខាន់ច្រើនណាស់​ ​ហើយខ្ញុំរំភើបចំពោះខ្លួនឯង​ ​ដែលមានភាពក្លាហានបានឡើងមកលើកឆាកប្រកួតបែបនេះ»

សូមជម្រាបជូនថា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​កាលពីថ្ងៃសៅរ៍​ ​ទី​ ​ខែធ្នូ​ ​ឆ្នាំ​​កន្លងទៅ​ ​បានរៀបចំ​ ​«ការក្រកួតបញ្ចេញសំឡេងភាសាចិន»​ ​ពានរង្វាន់ម៉េងលី​ ជេ. គួ​​ ​រដូវកាលទី​ ​នៅសាខាម៉ៅសេទុង​ ​ក្រោយចប់ការប្រកួតម្ចាស់ជ័យលាភីលេខមួយ​ ​គឺកុមារា​ ​តាំង​ ​សំរឹទ្ធបញ្ញា​ ទទួលបាន​ ​ពានរង្វាន់ម៉េងលី​ ជេ.គួ​​ ​រដូវកាលទីចំនួន​ ​មេដាយមាសចំនួន​ ​អាហារូបករណ៍​% ​សម្រាប់សិក្សានៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​​ណ្ណ​សរសើរ​ ​រួមទាំងវត្ថុអនុ​ស្សា​រី​យ៍​មួយចំនួន


​​




ជួបជាមួយម្ចាស់ពាននិងមេដាយមាស «ការប្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ កុមារា តាំង សំរឹទ្ធបញ្ញា Aii សាខាផ្សារថ្មី

សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍