Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

អ្នកឧកញ៉ា គួច ម៉េងលី នឹងសម្ពោធគ្រឹះស្ថានសិក្សា Aii-AIS សាខាសៀមរាបនៅចុងសប្តាហ៍នេះ

​គ្រឹះស្ថានសិក្សា​ថ្មី​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ (​M​JQ​E​) ​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ខាងមុខនេះ​ ​ក្រោមអធិបតីភាព​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​។​

ពិធីសម្ពោធនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​ ​ភូមិសាលាកន្សែង​ ​សង្កាត់ស្វាយ​ង្គំ ​ក្រុងសៀមរាប​ ​ខេត្តសៀមរាប​ ​ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់​ ​បុគ្គលិក​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និងអ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ

ពាក់ព័ន្ធនឹងពិធីនេះ​ ​នាយិកាសាខា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​កញ្ញា​ ​គង់​ ​​ក្ខិ​ណា​ ​បានលើកឡើងថា​ ​គ្រឹះស្ថានសិក្សាថ្មី​ ​នឹងចូលរួមចំណែកសម្រាប់​វិ​ស័អប់រំប្រកបដោយសមិទ្ធផលដ៏អស្ចារ្យជាមួយនឹងបរិ​ក្ខា​ទំនើប​ ​ដែលនឹងជំរុញ​ឱ្យ​សិស្សានុសិស្ស​ ​និងលោកគ្រូ​ ​អ្នកគ្រូអាចសិក្សា​ ​និងធ្វើការក្នុងសម័យទំនើបជឿនលឿន​ ​ដែលអភិវឌ្ឍ​ ​និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ​ ​ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក

បើតាមស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃគ្រឹះស្ថានសិក្សាខាងលើសម្រាប់ឆ្នាំនេះ​ ​លោកបានបន្តពង្រីកសាខាឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត​ ​ខណៈសាខាខេត្តតាកែវ​ ​ខេត្តកំពង់ចាម​ ​បន្ទាយមានជ័យ​ ​រតនគិរី​ ​ស្ទឹងត្រែង​ ​និងសាខាទួលសង្កែ​ ​ក៏នឹងគ្រោងសម្ពោធដាក់​ឱ្យ​ដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់ផងដែរ

គួររំឭកថា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ត្រូវបានបង្កើតឡើងដោយ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​នៅអំឡុងឆ្នាំ​ ​ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព​ ​ប្រសិទ្ធភាព​ ​និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី