កម្មវិធីចំណេះដឹងនៃការប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី៩ ដែលរៀបចំដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានរកឃើញជើងខ្លាំងចំនួន៦រូប ដែលមានសមត្ថភាពខ្ពស់បញ្ចេញសំឡេងភាសាអង់គ្លេសបានល្អក្នុងចំណោមបេក្ខជនចូលជិត ១ពាន់នាក់បន្ទាប់ពីបានឆ្លងកាត់ ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុដ៏សុក្រិត្យពីគណៈកម្មការ។ ខណៈបេក្ខជនជ័យលាភីមាន ថ្នាក់កុមារ ៣រូប និងថ្នាក់មនុស្សពេញវ័យ ៣រូប។