Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

លោក គួច ម៉េងលី៖ ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ រដ្ឋគួរចែកដីឱ្យពួកគាត់មួយល្មមធ្វើចម្ការ

កសិកម្ម | September 20 2022 10:22
​ ​អ្នកឃ្លាំមើល​សេដ្ឋកិច្ច​ ​និង​អ្នកជំនាញ​កសិកម្ម​ ​លើកឡើង​ស្រដៀងគ្នា​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ដោយ​មិន​អនុញ្ញាត​ឱ្យ​លក់​ ​និង​ទាក់ទាញ​អ្នក​វិនិយោគ​ផ្នែក​នេះ​មក​បាន​ច្រើន​គឺ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង​ ​ដោយសារ​រ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​លើ​វិ​ស័​យ​កសិកម្ម​។

ក្នុងឱកាសចែករំលែកចំណេះដឹងស្តីពី​ “​និន្នាការការងារ​ ​មុខរបរ​ ​និងជំនាញនារយៈពេល​-​ឆ្នាំខាងមុខទៀត​” ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​មានប្រសាសន៍ថា​ ​កោះ​តៃ​វ៉ាន់ដែលចែកដីដល់ប្រជាជន​ឱ្យ​បង្កបង្កើនផលកសិកម្ម​ ​ហើយប្រមូលទិញផលពីប្រជាកសិករមកវិញ​ ​គឺបានធ្វើ​ឱ្យ​ជីវភាពរបស់គេមានភាពប្រសើរឡើង​ ​លោកបន្តថា​ ​«​ ​ចែកដី​ឱ្យ​ប្រជាជនម៉ាល្មមធ្វើចម្ការ​ ​ហាមលក់​ ​បើលក់យកវិញ​ ​លក់យកវិញ​ ​ក្នុងចំនួនឆ្នាំអ៊ីចឹងទៅ​ ​ហើយអ្នកឯងតម្រូវ​ឱ្យ​ធ្វើចម្ការលើដីហ្នឹង​ ​ហើយរដ្ឋធានាលើផលប្រយោជន៍​ ​ឬក៏ឯកជនធានាលើផលប្រយោជន៍នាំចេញ»

លោកស្រី​ ​តុង​ ​័ន្ទ​ធាង​ ​នាយការអង្គការសេដា​(C​EDA​C)​ក៏បានបង្ហាញការគាំទ្រផងដែរចំពោះគំនិតនេះ​ ​ហើយអ្នកស្រីបានលើកឡើងថា​ ​បើបានជាចែកដីជូនប្រជាពលរដ្ឋហើយនោះ​ ​គឺត្រូវតែរៀបចំជាហេដ្ឋារចនាសម្ពន្ធ​ ​ដូចជាផ្លូវថ្នល់​ ​មន្ទីរពេទ្យជាដើម​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋអាចរស់នៅមើលថែដំណាំរបស់ខ្លួនបាន​ ​«អ៊ីចឹងអាការចែកដីជូនប្រជាជនដែលអត់​ ​ដើម្បីគាត់ធ្វើកសិកម្មបាន​ ​ហើយយើងបង្រៀនបច្ចេកទេសគាត់ថែមទៀត​ ​ព្រមទាំងរកទីផ្សារ​ឱ្យ ​គឺជាគំនិតល្អ​ ​ដែលការងារហ្នឹង​ ​ទាំងអង្គការ​ ​សង្គមស៊ីវិល​ ​ទាំងរាជរដ្ឋាភិបាល​ ​បានធ្វើកន្លងមកច្រើន​ ​ប៉ុន្តែយើងនៅតែមិនទាន់ឆ្លើយតបបានដល់ប្រជាជនពេលលេញនៅឡើយ»

យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ​ ​នៃវិទ្យាស្ថាន​សិ្ថតិ ​ក្រសួងផែនការ​ឱ្យ​ដឹងថា​ ​កម្ពុជាមានចំនួនគ្រួសារប្រកបរបរកសិកម្មសរុប​ ​​ ​​ ​គ្រួសារ​ ​ក្នុងនោះ​,​​%​មានដីផ្ទាល់ខ្លួន​ ​ក្នុងចំណោមកសិករទាំងអស់គឺមានកសិករដែលមានកសិដ្ឋានខ្នាតតូច​,​​%​
អត្ថបទ​ ​រតនៈ



លោក សាប់ សារុន ប្រាប់បទពិសោធចិញ្ចឹមបង្កងក្នុងស្រែដែលកំពុងរកចំណូលបានខ្ពស់

លោក គួច ម៉េងលី៖ ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ រដ្ឋគួរចែកដីឱ្យពួកគាត់មួយល្មមធ្វើចម្ការ

និសិ្សតកម្ពុជា២៥០នាក់ នឹងត្រូវបញ្ជូនទៅសិក្សាបច្ចេកទេសកសិកម្មថ្មីៗរយៈពេល១១ខែនៅប្រទេសអ៊ីស្រាអែល