តាមរយៈកំណត់ត្រាលោក ជីវ តាខ្វាន់ បានបង្ហាញថា ជនជាតិចិន និងកម្ពុជាមានទំនាក់នងការទូត ព្រមទាំងសេដ្ឋកិច្ចជាមួយគ្នា ចាប់តាំងពីសតវត្សរ៍ទី៣ ឬទី៤ នៃគ.ស។ ខណៈបណ្ឌិត មីហ្សែល ត្រាណេ បានអធិប្បាយក្នុងសៀវភៅរបស់លោកថា តាមរបកគំហើញថ្មី និងភស្តុតាងមួយចំនួនដូចជាសិលាចារឹក និងរឿងព្រេងនិទានផងនោះ ជនជាតិចិនបានមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីមុនសតវត្សរ៍ទី១ នៃគ.ស ទៅទៀត។ ដូច្នេះ មិនមែនជារឿងចម្លែកប៉ុន្មានទេ ចំពោះវត្តមាន ជនជាតិចិននៅលើទឹកដីកម្ពុជារបស់យើង។