Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានចុះបញ្ជីលក់ជាផ្លូវការនៅក្នុងទីផ្សារមូលបត្រកម្ពុជា (ផមក)

អាជីវកម្ម | June 28 2023 17:08
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក សំឡេងគោះជួងនៅអគារផ្សារមូលបត្រកម្ពុជា បានបន្លឺឡើងជាសក្ខីភាពនៃការប្រកាសថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាជាផ្លូវការដោយជោគជ័យ ដែលខណៈនេះវិនិយោគិនទាំងអស់អាចជួញដូរបានហើយ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភា​ចារ្យ ​ហ៊ាន​ ​សាហ៊ី​ ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ​និងជាប្រធានក្រុមប្រឹក្សា​ភិ​បាលនៃផ្សារមូលបត្រកម្ពុជា​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា​ ​ឯកឧត្តម​ ​ហុង​ សុ​ហួរ​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​លោក​ ​អ៊ី​ ​រ៉ា​ណ្ណា​រិទ្ធ​ ​នាយកប្រតិបត្តិនៃក្រុមហ៊ុន​ R​H​B ​ស៊ី​ឃ្យូរិ​ធី​ (ខេ​បូ​ឌា) ​រួមទាំងម្ចាស់ភាគហ៊ុនជាច្រើននាក់​ ​ជាសាក្សីនៃពិធីប្រកាសនេះ

ក្នុងនាមជាម្ចាស់ក្រុមហ៊ុន​ ​អ្នកឧកញ៉ាវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានលើកឡើងថា​ ​ការឡើងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន​ ​M​JQ​E​ ​នៅថ្ងៃនេះ​ ​បានក្លាយជាក្រុមហ៊ុនធំជាងគេទីក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលបត្រកម្ពុជានិងជាប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរដែលក្រុមហ៊ុនអប់រំឯកជនដំបូងគេ​ ​មានលទ្ធភាពឡើងផ្សារមូលបត្រដោយជោគជ័យ

អ្នកឧកញ៉ាក៏បានបញ្ជាក់ថា​ ​ការឡើងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន​ ​M​JQ​E​ ​គឺជាគំរូនិងការត្រួសត្រាយផ្លូវដ៏ល្អបំផុតមួយដល់​ S​ME​ ​ដទៃទៀត​ ​ដែលប៉ងនឹងឡើងទីផ្សារ​ ​IP​O ​ដូចគ្នាដែរ​ ​ហើយយើងក៏ជាក្រុមហ៊ុនអប់រំដែលគាំទ្រកិច្ចសហការគ្នាជាមួយរដ្ឋាភិបាលក្នុងការពង្រឹង​វិ​័​អប់រំនៅកម្ពុជា​ឱ្យ​មានគុណភាពល្អ​ ​ស្របនឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលបានលើកលែងពន្ធពីអាជីវកម្មអប់រំនេះអស់ឆ្នាំកន្លងមកហើយ

ជាការឆ្លើយតបនឹងការលើកឡើងរបស់សាធារណជនថា​ ​ការឡើង​ ​IP​O ​របស់ក្រុមហ៊ុន​ ​M​JQ​E​ ​ក៏ព្រោះតែមានបញ្ហាហិរញ្ញវត្ថុនោះ​ ​អ្នកឧកញ៉ា​ ​ក៏បានសង្កត់ធ្ងន់ដែរថា​ ​វាពុំមែនមកពីក្រុមហ៊ុនអត់មានលុយនោះទេ​ ​គឺថានៅប្រទេសកំពុងអភិវឌ្ឍ​ ​ប្រទេសឧស្សាហកម្មរីកចម្រើន​ ​គេតែងមានផ្សារមូលបត្រដំណើរការល្អ​ ​ដើម្បី​ឱ្យ​ប្រទេសជឿនលឿន​ ​សេដ្ឋកិច្ចរីករឹងមាំ​ ​និងទាក់ទាញ​វិនិ​យោគិនពីក្រៅប្រទេស​ ឱ្យ​ចូលមកវិនិយោគទុនក្នុងស្រុកប្រកបដោយទំនុកចិត្ត​ ​ដែលនាំប្រទេសនោះនឹងមានសេដ្ឋកិច្ចកិច្ចខ្លាំងនិងអភិវឌ្ឍន៍លើគ្រប់​វិ​័​​ ​មិនថាក្រុមហ៊ុនអប់រំ​ ​ឧស្សាហកម្ម​ ​កសិកម្ម​ ​សុខាភិបាល​ ​សេវាកម្មនោះឡើយ​ ​ដូច្នេះហើយសូមកុំមានការយល់ច្រឡំថា​ ​ការឡើងទីផ្សាររបស់ក្រុមហ៊ុន​ ​M​JQ​E​ ​គឺមកពីជួបប្រទះបញ្ហាហិរញ្ញវត្ថុ​ ​តែវាជាកៀរគរថវិកា​ឱ្យ​បានច្រើន​ ​ដើម្បី​ង្រឹ​​វិ​័​អប់រំ​ឱ្យ​បានកាន់តែច្រើនជាងបច្ចុប្បន្ន​ ​ដែលយើងមានតែសាលា​ ​ខណៈគោលបំណងរបស់យើងនឹងត្រូវពង្រីក​ឱ្យ​បានសាខានៅទូទាំងប្រទេស

តាងនាម​ឱ្យ​ផ្សារមូលបត្រកម្ពុជា​ ​ឯកឧត្តម​ ​ហុង​ សុ​ហួរ​ ​ក៏បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុម​ ​M​JQ​E​ ​ដែលទទួលបានការចុះបញ្ជីលក់ជាផ្លូវការដោយជោគជ័យក្នុងផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ​ ​ឯកឧត្តមក៏បានលើកឡើងថា​ ​ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​គឺជាក្រុមហ៊ុនអប់រំឯកជនដំបូងគេ​ ​ទទួលបានជោគជ័យក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ខ្លួននៅពេលនេះ​ ​ដោយកៀរគរទុនបានចំនួន​ ​​,​លានដុល្លារអាមេរិក​ ​ក្នុងតម្លៃមួយភាគហ៊ុនស្មើនឹង​ ​​ ​រៀល​ ​ជាមួយនឹងការធានាភាគលាភ​ ​​%​ក្នុងឆ្នាំ​ ​រយៈពេលឆ្នាំ

ឯកឧត្តម​ ​ហុង​ សុ​ហួរ​ ​បាន​ឱ្យ​ដឹងថា​ ​បើទោះបីការប្រមូលទុនបានចំនួន​,​លានដុល្លារ​ ​មិនគ្រប់នឹងចំនួនដែលគ្រោងទុកក៏ពិតមែន​ ​តែវាជាចំនួនទឹកប្រាក់មួយធំគ្រាន់បើនៅក្នុងស្ថានភាពបច្ចុប្បន្នដែលពោរពេញដោយភាពស្រពេចស្រពិលនិងពោរពេញដោយបញ្ហាក្នុងពិភពលោក​ ​ចំណែកការដាក់តម្លៃ​ ​រៀល​ ​ក្នុងមួយហ៊ុន​ ​ក៏មិនថ្លៃនោះដែរ​ ​បើប្រៀបធៀបនឹងកំណើនសាខារបស់សាលា​ ​ដែលបញ្ជាក់ពី​ក្កានុ​ពលនៃការរីកចម្រើនរបស់ក្រុមហ៊ុន

ឯកឧត្តមបណ្ឌិតសភា​ចារ្យ ​ហ៊ាន​ ​សាហ៊ី​ ​ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញ​ឱ្យវិ​័​ទីផ្សារមូលបត្រកម្ពុជាកាន់តែមានការគាំទ្រពីម្ចាស់ក្រុមហ៊ុនជាច្រើន​ឱ្យ​ចូលរួមនិងសម្រេចសមិទ្ធផលថ្មីៗជាច្រើន​ ​ជាក់ស្តែងក្នុងរយៈពេលអាទិត្យនេះ​ ​ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន​ ​ជាក្រុមហ៊ុនធំ​ ​និងល្បីនៅកម្ពុជា​ ​ពិសេសគឺអបអរសាទរដល់ក្រុមហ៊ុន​ ​M​JQ​E​ ​ដែលបានជោគជ័យក្នុងការចុះបញ្ជីផ្សារមូលបត្រនៅថ្ងៃនេះដែរ​ ​ហើយវត្តមានរបស់ក្រុមហ៊ុន​ ​M​JQ​E​ ​បានក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទីនៅទីផ្សារគោល​ ​និងជាក្រុមហ៊ុនចុះបញ្ជីលក់មូលកម្មសិទ្ធិទី​ ​នៅទីផ្សារមូលបត្រកម្ពុជា​ ​ដែលកៀរគរទុនបានជាលានដុល្លារ​ ​ពីវិនិយោគ​គិ​សាធារណៈនិងក្នុងស្ថាន័​​ ​ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅលើ​វិ​័​អប់រំ​ឱ្យ​កាន់តែរីកចម្រើន​ វិ​័​អប់រំនេះ​ ​គឺសំខាន់ណាស់សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស​ឱ្យ​មានគុណភាពដោយផ្តើមឡើងពីថ្នាក់​ត្តេយ្យ​មក​ វិ​័​អប់រំនេះដែរ​ ​ក៏បានជួយសម្រួលដល់ឪពុកម្តាយ​ឱ្យ​មានពេលវេលាក្នុងការប្រកបអាជីវកម្មផ្សេងៗ​ ​ហើយក៏ជាកម្លាំងលកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិផងដែរ

ជាកិច្ចបញ្ចប់នៃការថ្លែងសុន្ទរកថាអបអរសាទរការចុះបញ្ជីជាផ្លូវការនៅក្នុងទីផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​បានបញ្ជាក់ថា​ ​នៅថ្ងៃនេះ​ ​គឺ​វិនិ​យោគិនទាំងអស់របស់ក្រុមហ៊ុន​ ​M​JQ​E​ ​គឺអាចដំណើរការជួញដូរភាគហ៊ុនរបស់ខ្លួនបានហើយ​ ​ឯកឧត្តមក៏បានសម្តែងការសាទរចំពោះអ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ដែលលោក​​​មានឆន្ទៈជាក្នុងការចូលផ្សារមូលបត្រជាយូរមកហើយនោះបានសម្រេចដូចបំណង​ ​ដើម្បីប្រមូលទុនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន​ ​ឯកឧត្តម​ ​ក៏បានលើកឡើងថា​ ​ការឡើងផ្សារមូលបត្រ​ ​មិនមែនត្រឹមតែជាការប្រមូលទុននោះទេ​ ​តែត្រូវឆ្លងកាត់នូវលក្ខខណ្ឌស្មុគស្មាញជាច្រើន​ ​ដើម្បីបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនគឺស្អាតស្អំ​ ​មានតម្លាភាព​ ​និងត្រូវបញ្ចេញនូវព័ត៌មានពីក្រុមហ៊ុនទាំងអស់ជាសាធារណៈ​ ​ពិសេសគឺមើលរបាយការណ៍ហិរញ្ញវត្ថុមានការចំណេញចុងក្រោយ​ ​ដើម្បីផ្តល់នូវទំនុកចិត្តនិងសុវត្ថិភាពក្នុងការវិនិយោគពីសំណាក់សាធារណជន

ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ក៏បានរំពឹងថា​ ​សាធារណជនទាំងអស់នឹងចូលរួមគាំទ្រលើការបោះពុម្ពលក់មូលបត្រកម្មសិទ្ធិសាធារណៈរបស់ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ឱ្យ​កាន់តែច្រើន​ ​ព្រោះក្រុមហ៊ុនដែលឡើង​ ​IP​O ​គឺជាក្រុមហ៊ុនដែលធានាបាននូវនិរន្តភាពសេដ្ឋកិច្ច​ ​ស្អាតស្អំ​ ​មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់​ ​តម្លាភាព​ ​និងសុវត្ថិភាពក្នុងការវិនិយោគ​ ​ហើយសង្ឃឹមថា​ ​ក្រុមហ៊ុន​ ​M​JQ​E​ ​នឹងអនុវត្តទៅតាមច្បាប់ដែលបានកំណត់​ ​នាំសាធារណជនទៅកាន់ភាពរីកចម្រើននៃទ្រព្យអកម្មកាន់តែច្រើន​ ​ពិសេសក៏សូមសាធារណជន​ ​សូមចូលរួមស្វែងយល់ពី​វិ​័​ផ្សារមូលបត្រ​ឱ្យ​បានទូលំទូលាយដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងនិងប្រទេសជាតិ