CDC ឱ្យក្រុមហ៊ុនចំនួន៣មានទុនជិត ២០លានដុល្លារ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប នៅខេត្តកណ្តាល និងតាកែវ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន ៣ ដែលមានទុវិនិយោគសរុបចំនួន ១៨លានដុល្លា បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅខេត្តតាកែវ និងខេត្តកណ្តាល។ រោងចក្រទាំង៣ អាចផ្តល់ឱកាសការងារឱ្យប្រជាជនក្នុងតំបន់រាប់ពាន់កន្លែងផងដែរ។