Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

មកដឹងពីបទពិសោធក្នុងការប្រើប្រាស់រថយន្តដើរដោយកម្លាំងអគ្គិសនី

សេដ្ឋកិច្ច | February 28 2023 11:25
​បើ​ទោះ​ជា​ការប្រើប្រាស់​រថយន្តដើរ​ដោយ​អគ្គិសនី​នៅ​កម្ពុជា​ហាក់​មិនទាន់​មាន​ទូលំទូលាយ​ ​ប៉ុន្តែ​អ្នក​ដែល​បាន​ប្រើប្រាស់​រថយន្ត​ដែល​មិន​មាន​ផ្សែង​នេះ​អះអាង​ថា​ ​ពិតជា​ចំណេញ​ច្រើន​និង​មាន​ភាព​ទំនើប​។

លោក​ ​វ៉ែន​ ​ដារាបុត្រ​ ​អ្នកប្រើប្រាស់រថយន្តអគ្គិសនីមួយរូប​ ​បានប្រាប់​ ​M​JQ​TVថា​ ​លោកបញ្ចូលអគ្គិសនីសម្រាប់រថយន្តរបស់លោកក្នុងមួយ​ប្ដាហ៍​ម្ដងដោយលោកត្រូវការអគ្គិសនីប្រមាណទៅគីឡូវ៉ាត់ម៉ោង​ ​ក្នុងនោះលោកអាចបើកបរបានប្រមាណជាងគីឡូម៉ែត្រ​ ​លោកបន្តថា​ ​កាលពីមុនលោកបានប្រើប្រាស់រថយន្តដើរដោយចំហេះសាំង​ ​លោកចំណាយប្រមាណជាងម៉ឺនរៀលក្នុងមួយ​ប្តាហ៍​​ ​លោកបន្ថែមថា​ ​ក្រៅពីចំណាយតិចលើការធ្វើដំណើរភាពទំនើប​ ​និង​ម្លេ​ស្ងាត់ល្អពេលបើកបរក៏ជាគុណសម្បត្តិមួយទៀតផងដែរ​ ​របស់រថយន្តដើរដោយកម្លាំងអគ្គិសនីមួយនេះ​ ​ខណៈដែល​ ​រថយន្តទំនើបប្រើអគ្គិសនី​ ​និងរថយន្តប្រើសាំង​ ​ម៉ាស៊ូត​ ​និង​ ហ្គា​​ ​គឺមានតម្លៃប្រហែលគ្នា

ដោយឡែកការថែទាំ​ ​និងគ្រឿងបន្លាស់ផ្សេងៗវិញ​ ​លោក​ឱ្យ​ដឹងថា​ ​ដោយសារតែរថយន្តរបស់លោកទិញមកថ្មីមិនមានអ្វីត្រូវខូចខាតច្រើននោះទេ​ ​ហើយប្រសិនបើមានកន្លែងខូចខាត​ ​ក្រុមហ៊ុនដែលនាំចូលរថយន្តមកល​ក់​មានគ្រឿងបន្លាស់លក់ជូន

យ៉ាងនេះក្តីលោក​ ​វ៉ែន​ ​ដារាបុត្រ​ ឱ្យ​ដឹងថា​ ​នៅពេលបច្ចុប្បន្នកន្លែងបញ្ចូលអគ្គិសនីរថយន្តហាក់នៅមានតិចដែលធ្វើ​ឱ្យ​អ្នកប្រើប្រាស់ហាក់ភ័យខ្លាចពេលដែលបើកបរផ្លូវឆ្ងាយហើយអស់អាគុយផ្គត់ផ្គង់អគ្គិសនី
លោកសង្ឃឹមថា​ ​នៅពេលឆាប់ខាងមុខ​ ​កម្ពុជានឹងបំពាក់កន្លែងសាកអគ្គិសនីទៅរថយន្តបានទូលំទូលាយសម្រាប់អ្នកប្រើប្រាស់​ ​

កាលពីពាក់កណ្ដាលខែកុម្ភៈ​ ​ឆ្នាំ​ ​រដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹក​ញ្ចូ​​ ​លោក​ ​ស៊ុន​ ​ចាន់ថុល​ ​បាន​ឱ្យ​ដឹងថា​ ​ឆ្នាំ​ ​ជាឆ្នាំដែលបើកទំព័រថ្មី​ ​លើការជំរុញ​ឱ្យ​ប្រើប្រាស់រថយន្តប្រើអគ្គិសនី​ ​ក្នុងនោះក្រសួងបានសហការជាមួយ​ UN​DP​ ​ហើយ​UN​DP​ ​បានផ្តល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន​ ឱ្យ​មកក្រសួង​ ​ក្រសួងក៏បានសម្រេចដាក់នៅក្រសួងចំនួន​ ​ដាក់នៅក្រុងព្រះសី​នុ​ចំនួន​ ​ដាក់នៅសៀមរាបចំនួន​ ​និងដាក់នៅបាត់ដំបងចំនួន​ ​បន្ថែមពីនេះ​ ​ផ្នែកឯកជនក៏បាន​ ​ផ្តល់គ្រឿងបន្ថែមទៀត

មកដល់ពេលនេះ​ ​មានរថយន្តប្រើប្រាស់អគ្គិសនីជាងគ្រឿងហើយដែលបានចុះបញ្ជី​ ​នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់ថុល



សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន

មកដឹងពីបទពិសោធក្នុងការប្រើប្រាស់រថយន្តដើរដោយកម្លាំងអគ្គិសនី

CDC អនុម័តគម្រោងថ្មីៗចំនួន ៣ ក្នុងទំហំទឹកប្រាក់ជិត ១៨លានដុល្លារ