Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជារំពឹងមានកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា៥,៤% ក្នុងឆ្នាំ២០២២នេះ

សេដ្ឋកិច្ច | September 22 2022 13:59
​កម្ពុជា​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​ជាតិ​អាច​សម្រេច​បាន​ក្នុង​អត្រា​៥​,​៤​% ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​ទោះបី​មានការ​ទទួលរង​នូវ​ផល​ប៉ះពាល់​បន្ថែម​ពី​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​ក៏ដូចជា​ស​ង្រ្គា​ម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​ ​រួម​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ វេ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ ​ផ្សព្វផ្សាយ​អំពី​កសិកម្ម​អភិ​រក្ស​ ​និង​ប្រពលវប្បកម្ម​និរន្តរភាព​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​។

លោករដ្ឋមន្ត្រីបានបន្ថែមថា​ ​ក្នុងបរិការណ៍នេះ​ ​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទបានកំណត់យកចក្ខុវិស័យប្រែក្លាយ​ “​កសិកម្មកម្ពុជា​ ​ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង​ ​បរិយា​័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ​ ​និងនិរន្តរភាព​ ​ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ​ ​វិបុលភាព​ ​និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា​ ​ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម​ ​ការគ្រប់គ្រងដី​ ​ធនធានព្រៃឈើ​ ​និងជលផលប្រកបដោយចីរភាព​ ​និងភា​រៈ​បរិស្ថាន​ ​រួមទាំងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន​ ​សេវាគាំទ្រ​ ​និងអភិវឌ្ឍន៍ធនធានមនុស្សក្នុង​វិ​័​កសិកម្ម​”​

លោករដ្ឋមន្ត្រីបន្តថា​ ​ចក្ខុវិស័យនេះត្រូវបានឆ្លុះបញ្ចាំងបានតាមរយៈការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជា​សិ-​ពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល​ ​ដែលជាកាលានុវត្តភាពក្នុងការអភិវឌ្ឍ​វិ​័​កសិកម្ម​ ​ដើម្បីធានាបានការផ្គត់ផ្គង់ប្រព័ន្ធស្បៀង​ ​ទាំងបរិមាណ​ ​គុណភាព​ ​សុវត្ថិភាព​ ​និងការប្រកួតប្រជែង​ ​ជាពិសេសក្នុងវិបត្តិនៃការរាតត្បាតដោយជំងឺ​កូ​វី​-​នេះ

គួររម្លឹកផងដែរថា​ ​កំណើនសេដ្ឋកិច្ចកម្ពុជា​ ​ជាងពីរទសវត្សរ៍កន្លងមកនេះទទួលបានក្នុងរង្វង់ជាង​%​ក្នុងមួយឆ្នាំ​ ​ប៉ុន្តែដោយសារវិបត្តិជាសាកលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ​កូ​វី​-​​ ​បានធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិយើងមានការធ្លាក់ចុះក្នុងអត្រា​ -​​,​​% ​នៅឆ្នាំ​ ​និងបានធ្វើ​ឱ្យ​ប៉ះពាល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ​ ​និងជនងាយរងគ្រោះនៅកម្ពុជា



សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា

កម្ពុជា-អូស្តា្រលី ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្មនិងវិនិយោគ

រដ្ឋមន្ត្រីកសិកម្ម៖ សុវត្ថិភាពចំណីអាហារគឺជាកង្វល់ដ៏សំខាន់និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា