អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទួលជំនួបជាមួយសភាពាណិជ្ជកម្មអាមេរិក នៅថ្ងៃនេះ
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងគណៈគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានទទួលជួបសម្ដែងការគួរសមភ្ញៀវពិសេសពី គណៈកម្មាធិការច្បាប់កម្ពុជា នៃសភាពាណិជ្ជកម្មអាមេរិក ដោយរួមមាន លោក Ruwan Hullugale (ប្រធាននាយកដ្ឋានសាជីវកម្ម និងធនាគារ និងជាទីប្រឹក្សាច្បាប់ BNG Legal) លោក Jay Cohen អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ដៃគូ និងនាយក Tilleke & Gibbins កម្ពុជា) និង លោកស្រី Mutiah Fauzan សមាជិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (អ្នកសម្របសម្រួលអន្តរជាតិនៃសាលាអន្តរជាតិ West Coast) និងជាសហលេខាធិការនៃគណៈកម្មាធិការច្បាប់សភាពាណិជ្ជកម្មអាមេរិក។