អ្នកជំនាញសុខភាពសាធារណៈប្រាប់ពីវិធីការពារជំងឺផ្ដាសាយបក្សី H5N1
ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានឱ្យដឹងថា ជំងឺផ្ដាសាយបក្សី H5N1 បានកើតលើកុមារីម្នាក់ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ហើយបានបណ្ដាលឱ្យកុមារីនោះស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ករណីនេះ អ្នកជំនាញសុខភាពបានបង្ហាញពីវិធីការពារមួយចំនួនដើម្បីគេចពីការឆ្លងជំងឺមួយនេះ ។