Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

វេជ្ជបណ្ឌិតជំនាញ បង្ហាញមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិត ឬការសង្គ្រោះបឋម

សុខភាព | February 23 2023 17:04
​ការរស់នៅ​ប្រចាំថ្ងៃ​ ​អ្នក​ក៏​គង់​មិន​អាច​ចៀស​ផុត​ពី​ការ​ប៉ះទង្គិច​ ​ឬ​គ្រោះថ្នាក់​តូចតាច​ ​ដែល​ទាមទារ​ឱ្យ​អ្នក​យ៉ាងហោចណាស់​ដឹង​ពី​វិធី​សា​ស្រ្ត​សង្គ្រោះ​បន្ទាន់​ខ្លះ​ៗ​។​ ​ជា​ការពិត​ ​ការសង្គ្រោះ​ជីវិត​ ​ឬ​ការសង្គ្រោះ​បឋម​ ​គឺជា​រឿង​ចាំបាច់​មួយ​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ពេល​មានគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ ​ហើយ​ពុំ​មាន​ពេទ្យ​ ​ឬ​អ្នកជំនាញ​សុខភាព​នៅក្បែរ​។​ ​មនុស្ស​គ្រប់គ្នា​អាច​អនុវត្ត​ការសង្គ្រោះ​បឋម​នេះ​បាន​ ​ពុំមែន​សម្រាប់​តែ​វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​នោះ​ទេ​។

ជាក់ស្តែងកាលពីថ្ងៃទី​ ​ខែកុម្ភៈ​ ​កន្លងទៅថ្មីៗនេះ​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​ ​សាខាសៀមរាប​ ​សហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស​ និ​​ ​សុខរង្សី​ ​បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម​ ​ដល់លោកគ្រូ​ ​អ្នកគ្រូ​ ​និងបុគ្គលិកគ្រប់ផ្នែក​ ​ដើម្បីបង្កើនចំណេះដឹងពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការសង្គ្រោះបឋម

លោក​ ​វ៉ាន់​ សុ​ជា​ ​ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា​ ​នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាសៀមរាប​ ​បាន​ឱ្យ​ដឹងថា​ ​វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បី​ឱ្យ​លោកគ្រូអ្នកគ្រូ​ ​និងបុគ្គលិកទាំងអស់ទទួលបានព័ត៌មានពីមូលដ្ឋានថាតើនរណាអាចជួយសង្គ្រោះបឋមបាន​ ​អ្វីទៅជា​និតិ​វិធីនៃការសង្គ្រោះជាមូលដ្ឋាន​ ​របៀបនៃការស្វែងរកការសង្គ្រោះបន្ទាន់នៅក្នុងកន្លែងធ្វើការ​ ​និងមានជាច្រើនទៀត

លោក​ ​បានបញ្ជាក់ថា​ ​«វាពិតជាមានសារៈសំខាន់សម្រាប់អ្នករាល់គ្នាដែលធ្វើការនៅក្នុងការិយាល័យដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ​ ​ពីព្រោះ​ប្បតិ្ត​ហេតុកើតឡើងគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា»

ពាក់ព័ន្ធនឹងបញ្ហាដដែល​ ​លោកវេជ្ជបណ្ឌិត​ និ​​ ​សុខរង្សី​ ​នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលសុខភាពសិស្ស​ ​បានពន្យល់ពីសារៈសំខាន់និងវិធីក្នុងការសង្គ្រោះបឋមថា​ ​ការសង្គ្រោះបឋម​ ​គឺជាការជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ​ ​អ្នករងគ្រោះរបួស​ ​ខណៈពេលរង់ចាំក្រុមសង្គ្រោះ​ ​ផ្នែកវេជ្ជសា​ស្រ្ត ​ជំនាញមកដល់​ ​លោក​ ​បន្ថែមថា​ ​ការសង្គ្រោះបឋម​ ​មិនតម្រូវ​ឱ្យ​មានចំណេះដឹងផ្នែកបច្ចេកទេសច្រើនទេ​ ​ឬក៏ឧប​ណ៍​ពិសេសណាឡើយ

បើតាមការពន្យល់ពីវេជ្ជបណ្ឌិតជំនាញរូបនេះ​ ​ការសង្គ្រោះបឋម​ ​គឺការធ្វើ​ឱ្យ​មានចលនាបេះដូងឡើងវិញ​ ​និងដង្ហើមឡើងវិញតាមបច្ចេកទេស​ C​P​R ​ដោយការសង្កត់ទ្រូងប្រើ​ម្រា​ដៃពីរចំពោះមនុស្សពេញវ័យ​ ​និងកូនក្មេង​ ​ដែលតម្រូវ​ឱ្យ​សង្កត់​ឱ្យ​ខ្លាំង​ ​សង្កត់​ឱ្យ​លឿន​ ​មុនដំបូងនោះគឺដាក់ដៃម្ខាងពីលើដៃម្ខាងទៀត​ឱ្យ​បានស្រួល​ ​ខ្ទាស់ម្រាមដៃចូលគ្នាដើម្បី​ឱ្យ​មានលំនឹង​ ​វិធីក្នុងការ​ង្កត់​ទ្រូងតម្រូវ​ឱ្យ​ប្រើកែងបាតដៃ​ ​ជាមួយនឹងគ្នានេះ​ ​អ្នកជួយសង្គ្រោះនោះ​ ​ត្រូវពង្រឹងស្មារបស់អ្នក​ឱ្យ​ត្រង់ចំពីលើទ្រូងរបស់អ្នកជំងឺ​ ​សង្កត់ដង​ ​និងផ្លុំខ្យល់ដងផងដែរ

បន្ថែមពីនេះ​ ​លោកវេជ្ជបណ្ឌិតជំនាញក៏បាន​ ​បង្ហាញពីការសង្គ្រោះបឋម​ ​ជាច្រើនផ្សេងទៀតដូចជា​ ​ការហូរឈាម​ ​ការស្លាក់​ ​ការពុល​ ​ការសន្លប់បាត់ស្មារតីខ្យល់គ​ ​ការបាក់ឆ្អឹង​ ​របួសកោសិកាខាងក្រៅ​ ​របួសក្បាលនិងឆ្អឹងខ្នង​ ​របួសក្បាល​ ​ការរលាក​ ​សត្វទិចខាំ​ ​ពស់ចឹក​ ​ការបាក់ធ្មេញ​ ​និងការសង្គ្រោះបឋមនានាជាច្រើនទៀត

«​យ៉ាងណាក្តី​ ​ការសង្គ្រោះជីវិត​ ​ការពារការបាត់បង់ស្មារតី​ ​ការពារដើម្បីកុំ​ឱ្យ​សភាពជំងឺកាន់តែធ្ងន់ទៅ​ ​និងជួយ​ឱ្យ​ឆាប់ដឹងខ្លួន​» នេះបើតាមការបញ្ជាក់របស់លោក​ និ​​ ​សុខរង្សី​ ​នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលសុខភាពសិស្ស​ និ​​ ​សុខរង្សី




អ្នកជំនាញសុខភាពសាធារណៈប្រាប់ពីវិធីការពារជំងឺផ្ដាសាយបក្សី H5N1

វេជ្ជបណ្ឌិតជំនាញ បង្ហាញមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិត ឬការសង្គ្រោះបឋម

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បញ្ជ្រាបចំណេះដឹងស្តីពីសុវត្ថិភាពចំណីអាហារ ដល់កុមារជាង ១០០នាក់