ឱសថឈ្មោះ Trajenta បានត្រូវក្រសួងសុខាភិបាល ហាមឃាត់លក់ និងចែកចាយ
ដោយ ៖
អុន គន្ធា
សុខភាព
| December 28 2022 10:04
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះបានប្រកាសជូនព័ត៌មានមួយ ដោយហាមឃាត់ ការចែកចាយ ឬលក់ឱសថ ឈ្មោះ Trajenta គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

ការហាមឃាត់នេះ បានត្រូវធ្វើឡើង ក្រោយពីក្រសួងសុខាភិបាល ពិនិត្យឃើញមានការចែកចាយ និងលក់ឱសថ Trajenta គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Trajenta មានលេខបញ្ជិកា CAMR:05831P-13 ដែលចែកចាយដោយក្រុមហ៊ុន DKSH(Cambodia) Ltd។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ Trajenta គ្មានលេខបញ្ជិកា ទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕
កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិ ២,២៨លាននាក់ កើនឡើង ១,០៥៩% ក្នុងឆ្នាំ២០២២
យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២,២៨ លាននាក់ ខណៈចំនួននេះ មានការកើនឡើង ១...
មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែក
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា...
កំលុងបុណ្យចូលឆ្នាំចិន អាកាសធាតុចុះត្រជាក់ពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក
ក្រសួងធនធានទឹកនិងឧតុនិយម នៅមុននេះបន្តិច បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) ...