Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ងងុយគេងនៅកន្លែងធ្វើការមែនទេ? អាចសាកល្បងវិធីទាំងនេះបានដើម្បីកម្ចាត់ការងងុយគេង

សុខភាព | September 11 2022 09:00
​ប្រសិនបើ​អ្នក​កំពុងតែ​នៅផ្ទះ​ ​ឬ​វា​ជា​ថ្ងៃ​សម្រាក​ពេញមួយថ្ងៃ​ ​ការ​ង​ងុយគេង​តិចតួច​មិនមែន​ជា​រឿង​ធំដុំ​នោះ​ទេ​។

ប្រភពរូបភាព៖ The Wellness Corner

យ៉ាងណាមិញ​ ​ភាពនឿយហត់​ ​និងការងុយគេងខ្លាំងនៅកន្លែងធ្វើការអាចជារឿងធំដុំ​ ​និងមានផលវិបាកសម្រាប់អ្នក​ ​ដោយអ្នកអាចនឹងខកខានការធ្វើកិច្ចការងារតាមពេលវេលាកំណត់​ ​យឺតយ៉ាវលើបន្ទុកការងាររបស់អ្នក​ ​ហើយប្រសិនបើបែបនេះជារឿយៗនោះ​ ​ការងាររបស់អ្នកអាចស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

ដើម្បីអាចគ្រប់គ្រងការគេងពេលថ្ងៃនៅកន្លែងធ្វើការ​ ​អ្នកអាចសាកល្បងវិធីខាងក្រោមនេះបាន

​- ​ទទួលទានជាតិកាហ្វេអ៊ី

ប្រសិនបើអ្នកមានអារម្មណ៍នឿយហត់ងុយគេងនៅកន្លែងធ្វើការ​ ​ការញ៉ាំជាតិកាហ្វេអ៊ីអាចជាការបង្កើនថាមពលដែលអ្នកត្រូវការ​ ​ដើម្បីបំពេញភារកិច្ចរបស់អ្នក​ ​ជាតិកាហ្វេអ៊ី​ ​គឺជាសារធាតុរំញោច​ ​ដែលមានន័យថាវាបង្កើនសកម្មភាពនៅក្នុងខួរក្បាលនិងប្រព័ន្ធប្រសាទ​ ​មិនតែប៉ុណ្ណោះ​ ​វាក​៏​អាចជួយបង្កើនសមត្ថភាពគិត​ ​និងសមត្ថភាពផ្លូវចិត្តរបស់អ្នកបាន​ ​រួមទាំងជួយប្រឆាំងនឹងការងុយគេង​ ​អ្នកអាចទៅបន្ទប់សម្រាកដើម្បី​ញុំាំ​កាហ្វេ​ ​ដើរទៅកាន់ហាងកាហ្វេដែលនៅជិតអ្នកក៏បាន

ទោះជាយ៉ាងណា​ ​សូមប្រុងប្រយ័ត្ន​ ​កុំ​ឱ្យ​​ម្រិ​កាហ្វេអ៊ីនៅក្នុងខ្លួនអ្នកឡើងហួស​ ​ព្រោះការទទួលទានជាតិកាហ្វេអ៊ីច្រើនពេក​ ​អាចធ្វើអោយមនុស្សមួយចំនួនមានសភាពញ័រដៃជើង​ ​ដែលអាចប៉ះពាល់ដល់សុខភាព

​- ​ក្រោកពីតុរបស់អ្នក

ការអង្គុយនៅកន្លែងតែមួយយូរពេក​ ​កាន់តែធ្វើ​ឱ្យ​ងុយគេងពេលថ្ងៃ​ ​ដូច្នេះការក្រោកឡើងពីកៅអី​ ​ហើយដើរជុំវិញទីធ្លា​ ​អាចធ្វើ​ឱ្យ​ឈាមរបស់អ្នកដំណើរការបានស្រួល​ ​ខណៈវាក៏​អាចជួយអ្នក​ឱ្យ​ភ្ញាក់ពីដំណេក​ ​និងផ្តោតអារម្មណ៍លើការងារផងដែរ


​- ​ស្តាប់តន្ត្រីពីរោះ

ប្រសិនបើអ្នកងុយគេងនៅកន្លែងធ្វើការ​ ​ការធ្វើការងារដោយស្ងៀមស្ងាត់អាចនឹងធ្វើ​ឱ្យ​អ្នកកាន់តែងុយគេង​ ​ប៉ុន្តែដើម្បីដាស់អារម្មណ៍​ ​សូមស្តាប់តន្ត្រីពីរោះបទចម្រៀងណាដែលមានភ្លេងកន្ត្រាក់ដែលអ្នកចូលចិត្ត


​- ​កុំទទួលទានអាហារថ្ងៃត្រង់ឆ្អែតខ្លាំងពេក

ប្រសិនបើអ្នកងុយគេងពេលថ្ងៃជាញឹកញាប់​ ​ការញ៉ាំអាហារថ្ងៃត្រង់ឆ្អែតពេកក៏អាចធ្វើ​ឱ្យ​អ្នកមានអារម្មណ៍កាន់តែងុយគេងផងដែរ​ ​ដូច្នេះ​ ​ចូរទទួលទានអាហារថ្ងៃត្រង់សមល្មមដើម្បីរក្សាថាមពលរបស់អ្នក​ ​ហើយនៅពេលអ្នកខ្ចប់អាហារថ្ងៃត្រង់មកទទួលទាន​ ​សូមជ្រើសរើសប្រភេទអាហារថាមពលដែលមានសុខភាពល្អ​ ​ដូចជា​ ​ស៊ុតឆ្អិន​ ​សាច់មាន់​ ​ផ្លែ​ប៊ឺ​រី​ ​បន្លែ​ ​និងគ្រាប់ធញ្ញជាតិ



​- ​ផ្តល់ការងារដល់ខ្លួនឯង

ការងុយគេងពេលថ្ងៃ​ ​អាចកាន់តែខ្លាំងដោយសារមានការសម្រាកច្រើនពេក​ ​ក៏ប៉ុន្តែវាអាស្រ័យលើលក្ខណៈនៃការងារនិងទំនួលខុសត្រូវការងាររបស់អ្នក​ ​បើសិនមិនមានភារកិច្ចត្រូវធ្វើច្រើនទេ​ ​ពេលខ្លះអ្នកអាចនឹងចាប់ផ្តើមមានអារម្មណ៍ថានឿយហត់ថែមទៅវិញ​ ​ដូច្នេះសួរចៅហ្វាយរបស់អ្នកសម្រាប់ទំនួលខុសត្រូវការងារផ្សេងៗ​ ​ប្រសិនបើអ្នកអាចធ្វើបាន​ ​នេះបើយោងតាមគេហទំព័រណែនាំពីសុខភាព​ ​Healthline



អ្នកជំនាញសុខភាព គាំទ្រការវាស់កម្ដៅរកកូវីដ-១៩តាមច្រកទ្វារព្រំដែន ខណៈក្រសួងលើកលែងសេចក្តីប្រកាសសុខភាព

តើមនុស្សម្នាក់ត្រូវការគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

ងងុយគេងនៅកន្លែងធ្វើការមែនទេ? អាចសាកល្បងវិធីទាំងនេះបានដើម្បីកម្ចាត់ការងងុយគេង