Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

វេជ្ជបណ្ឌិត គួច ម៉េងលី ថាគួរទិញចំណីអាហារស្រស់ៗពិសា ជាជាងទិញអាហារបំប៉នសុខភាព

សុខភាព | September 09 2022 11:37
​បច្ចុប្បន្ននេះ​មានការ​ផ្សព្វផ្សាយ​លក់​អាហារ​បំប៉ន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​ ​ទន្ទឹម​នោះ​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​ ​ជាពិសេស​យុវវ័យ​ ​បាន​ចំណាយ​លុយ​ទិញ​ផលិតផល​អាហារ​បំប៉ន​សុខភាព​ទាំងនោះ​យកទៅ​ទទួលទាន​ ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ពី​អាហារ​បំប៉ន​ទាំងនោះ​ដូច​ការ​ផ្សព្វផ្សាយ​របស់​អ្នក​លក់​។

ជុំវិញករណីខាងលើនេះ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ជំនាញផ្នែកសុខភាពទូទៅនិងសុខភាពសាធារណៈ​ ​បានលើកឡើងថា​ ​ប្រជាជនខ្មែរមិនគួរចំណាយលុយទិញអាហារបំប៉នសុខភាពទេ​ ​ព្រោះអាហារបំប៉នសុខភាពទាំងនោះ​ ​មិនត្រឹមតែពុំមានប្រសិទ្ធភាពចំពោះសុខភាពឡើយ​ ​តែថែមទាំងអាចធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពទៀតផង

លោកវេជ្ជបណ្ឌិតលើកឡើងដូច្នេះថា​ “​សតវត្សរ៍ទីទៅហើយ​ ​តែប្រជាជនខ្មែរមួយចំនួននៅតែខ្វះការពិចារណា​ ​នៅតែចាញ់បោកអ្នកលក់ផលិតផលអាហារបំប៉នសុខភាព​ ​ហេតុអ្វីចូលចិត្ត​ឱ្យ​គេឆ្លៀតឱកាសបោកប្រាស់លុយកាក់ម្ល៉េះ​? ​អាហារបំប៉នសុខភាពគេផ្សព្វផ្សាយលក់នោះ​ ​គ្មានផលល្អចំពោះសុខភាពទេ​ ​វាអាចធ្វើ​ឱ្យ​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ​”

លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានណែនាំថា​ ​ប្រជាជនខ្មែរដែលចូលចិត្តទិញផលិតផលអាហារបំប៉នសុខភាព​ ​គួរតែទុកលុយទាំងនោះទិញចំណីអាហារស្រស់ដែលមានជីវជាតិគ្រប់គ្រាន់ពិសា​ ​ហើយគួរតែយកលុយទាំងនោះទៅទិញថ្នាំពេទ្យដែលមានគុណភាពលេប​ ​ទើបមានសុខភាពល្អ​ ​មិនប៉ះពាល់សុខភាពនៅថ្ងៃក្រោយ​ ​លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា​ ​បើសន្សំលុយទុកទិញតែអាហារបំប៉នសុខភាព​ ​តែមិនហ៊ានទិញចំណីអាហារឆ្ងាញ់​ ​ចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់យកមកពិសា​ឱ្យ​ពេញលក្ខណៈទេ​ ​តើមានសុខភាពល្អមកពីណា?

​​គួររម្លឹកជូនថា​ ​កាលពីថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំកន្លងទៅ​ ​ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន​ ​ដោយអះអាងថា​ ​អាហារបំប៉នសុខភាព​ ​ផលិតផលបំប៉នសុខភាពមិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ​ ​និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ​ ​បង្ការ​ ​ព្យាបាលជំងឺ​ ​ដូចជាជំងឺមហារីក​ ​ជំងឺសន្លាក់​ ​ជំងឺទឹកនោមផ្អែម​ ​ជំងឺលើសឈាម​...​បានឡើយ​ ​ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព​ ​អាហារបំប៉នសុខភាពមួយចំនួនអាចប​ង្កឱ្យ​មានហា​និ​ភ័យចំពោះសុខភាព​ ​និងជួនកាលអាចប​ង្ក​គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង



អ្នកជំនាញសុខភាព គាំទ្រការវាស់កម្ដៅរកកូវីដ-១៩តាមច្រកទ្វារព្រំដែន ខណៈក្រសួងលើកលែងសេចក្តីប្រកាសសុខភាព

តើមនុស្សម្នាក់ត្រូវការគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

ងងុយគេងនៅកន្លែងធ្វើការមែនទេ? អាចសាកល្បងវិធីទាំងនេះបានដើម្បីកម្ចាត់ការងងុយគេង