Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

វេជ្ជបណ្ឌិត គួច ម៉េងលី៖ យកក្រចកដៃខ្វេះអាចម៍ច្រមុះ អាចធ្វើឱ្យច្រមុះរលាករ៉ាំរ៉ៃ

សុខភាពទូទៅ | September 06 2022 08:30
​នរ​ណាខ្លះ​មាន​ទម្លាប់​យក​ក្រចកដៃ​ទៅ​ឆ្កឹះ​អាចម៍ច្រមុះ​? ​សូម​បញ្ឈប់​ទម្លាប់​នេះ​ជាបន្ទាន់​ ​ប្រសិនបើ​មិន​ចង់​ឱ្យ​ហូរ​ឈាម​ច្រមុះ​ឬ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​!

លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ជំនាញផ្នែកសុខភាពទូទៅនិងសុខភាពសាធារណៈបានលើកឡើងថា​ ​ប្រសិនបើយកក្រចកដៃឧបករណ៍រឹងទៅឆ្កឹះអាចម៍ច្រមុះ​ ​ច្រមុះយើងនឹងរលាក​ ​ព្រោះភ្នាសច្រមុះមនុស្សយើងស្ដើងខ្លាំងណាស់​ ​នៅពេលរលាក​ ឱ្យ​តែកណ្តាស់​ ឱ្យ​តែដកដង្ហើមធំ​ ​​ឱ្យ​តែស្ងាប​ ​នោះស្បែកច្រមុះនឹងដាច់​ ​ហើយនឹងហូរឈាមភ្លាម​ ​ជួនកាលអាចនឹងរលាករ៉ាំរ៉ៃក៏មានដែរ

​​លោកវេជ្ជបណ្ឌិតបន្តថា​ ​នៅពេលមានអាចម៍ច្រមុះ​ ​វានឹងធ្វើ​ឱ្យ​យើងដកដង្ហើមមកឈឺ​ ​ទើស​ ​រមាស់​ ​ពេលយើងប៉ះទៅលើវា​ ​វាឈឺ​ ​ព្រោះអាចម៍ច្រមុះនិងកោសិកាក្នុងច្រមុះអត់ត្រូវគ្នាទេ​ ​ហេតុនេះ​ ​ធ្វើ​ឱ្យ​យើងត្រូវឆ្កឹះវាចេញ​ ​លុះដល់ឆ្កឹះយូរទៅ​ ​កោសិកានៅខាងក្នុងនឹងកកិត​ ​ការកកិតជារឿយៗ​ ​ធ្វើ​ឱ្យ​ច្រមុះមានដំបៅ​ ​ដែលមិនអាចព្យាបាលមួយអាទិត្យជានោះទេ​ ​ហើយថ្ងៃក្រោយក៏អត់ជាដែរ​ ​វាទៅជារ៉ាំរ៉ៃ

​​លោកវេជ្ជបណ្ឌិតបានណែនាំថា​ ​បើចង់បង្ការបញ្ហាដែលកើតឡើងពីការខ្វេះអាចម៍ច្រមុះ​ ​គឺត្រូវខ្វេះ​ឱ្យ​មានក្បួនត្រឹមត្រូវ​ ​ពោលនៅពេលងូតទឹកព្រឹករួច​ ​សូមយកក្រដាសទន់ក្រណាត់​ជូ​តមាត់មកត្បារច្រមុះតិចៗ​ ​នោះអាចម៍ច្រមុះនឹងដោយមកទាំងដុំ​ ​ការធ្វើដូច្នេះ​ ​វានឹងលែងមានអាចម៍ច្រមុះពេញមួយថ្ងៃ



វេជ្ជបណ្ឌិត គួច ម៉េងលី៖ យកក្រចកដៃខ្វេះអាចម៍ច្រមុះ អាចធ្វើឱ្យច្រមុះរលាករ៉ាំរ៉ៃ

អូស្រ្តាលី ផ្តល់ជំនួយវ៉ាក់សាំង Pfizer ជិត២០ម៉ឺនដូស ដល់កុមារកម្ពុជា

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​នឹង​ការពារ​ការ​ចម្លង​ជំងឺ​ពងបែក​ ​ដៃ​ ​ជើង​ ​និង​ក្នុង​មាត់​