Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

អ្នកតាមដានវប្បធម៌អះអាងថា ការស្លៀកពាក់មិនសមរមទៅវត្តបានធ្វើប៉ះពាល់ដល់តម្លៃ និងប្រពៃណីខ្មែរ

​ខណៈ​ដែល​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​កាន់តែ​ជិត​ចូល​មកដល់​ ​អ្នកតា​ម​ដាន​វប្បធម៌​ ​និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ផង​នោះ​ ​អះអាង​ថា​ពុទ្ធបរិស័ទ​ជាពិសេស​យុវជន​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ហាក់​ស្លៀកពាក់​មិនបាន​សមរម្យ​ពេល​ចូល​ទៅកាន់​វត្តអារាម​ក្នុង​ពិធីបុណ្យ​បែប​សាសនា​ផ្សេងៗ​។

លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​សាស្ត្រចារ្យផ្នែកវប្បធម៌​ ​និងប្រវត្តិសាស្ត្រមួយរូប​ ​បានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​ចំពោះពុទ្ធបរិស័ទវ័យកណ្ដាលដែលមានអាយុចាប់ពីឆ្នាំឡើងទៅ​ ​គឺការស្លៀកពាក់របស់ពួកគាត់ហាក់បានសមរម្យពេលទៅកាន់វត្តអារាមប្រតិបត្តិតាមប្រពៃណីខ្មែរ​ ​ប៉ុន្តែមានយុវវ័យមួយចំនួនមិនបានគិតដល់បញ្ហានេះទេ​ ​គឺស្លៀកពាក់មិនបានសមរម្យ​ ​និងមានអ្នកខ្លះពាក់មួកក្នុងវត្តទៀតផង​ ​ដោយក្រុមទាំងនោះអះអាងថាជាសិទ្ធិក្នុងការស្លៀកពាក់របស់ពួកគេ​ ​លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​បន្តថា​ ​«​ ​យើងនៅឃើញយុវវ័យខ្លះ​ ​ដែលមិនបានគិតដល់បញ្ហានេះ​ ​ស្លៀកពាក់មិនត្រឹមត្រូវ​ ​ខោរហែកគូទ​ ​ខោរហែកក្រលៀន​ ​ឬក៏សំពត់ខ្លី​ ​ឬក៏ពាក់អាវហ្នឹងវៀលពេក​ ​ជួនកាលពាក់នៅក្នុងវត្តដើរក្នុងវត្តក៏អ៊ីចឹងដែរ​ ​ជួនកាលតែងខ្លួនដូចយើងទៅផ្សារ​ ​ផ្សារទំនើបអ៊ីចឹងទៅ»

លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​បន្ថែមថា​ ​បញ្ហានេះមិនមែនត្រឹមតែអ្នកប្រវត្តិសាស្ត្រ​ ​អ្នកឃ្លាំមើលវប្បធម៌អ្នកប្រាប់ទៅយុវជននោះទេ​ ​គឺយុវជនត្រូវតែយល់ដឹងដោយខ្លួនឯង​ ​ជាពិសេសគឺអាណាព្យាបាលដែលត្រូវណែនាំអំពីទំនៀមទម្លាប់ប្រពៃណីដល់កូនចៅ
បើតាមលោកសាស្ត្រាចារ្យ​ ​សំបូរ​ ​ម៉ាណារ៉ា​ ​​ម្លៀ​បំពាក់ដែលសមរម្យសម្រាប់ស្លៀកពាក់ទៅវត្តក្នុងឱកាសបុណ្យទាន​ ​បែបសាសនានេះ​ ​មិនសំដៅតែលើស​ម្លៀ​បំពាក់ដែលមានតម្លៃថ្លៃនោះទេ​ ​ពោលគឺជាប្រភេទ​ម្លៀ​បំពាក់ដែលបិទជិតត្រឹមត្រូវ​ ​ការស្លៀក​ឱ្យ​មានសណ្ដាប់ធ្នាប់
អត្ថបទ​ ​រតនៈ



សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍

អ្នកតាមដានវប្បធម៌អះអាងថា ការស្លៀកពាក់មិនសមរមទៅវត្តបានធ្វើប៉ះពាល់ដល់តម្លៃ និងប្រពៃណីខ្មែរ