

អ្នកស្រី ណាត ចាន់ស៊ី អ្នកនេសាទលៀសមួយរូបក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកព័ត៌មានរបស់ MJQTVថា អ្នកស្រីត្រូវចេញទៅនេសាទនៅម៉ោងប្រមាណ៤រៀបភ្លឺព្រោះត្រូវទៅនេសាទនៅកន្លែងដែលមិនសូវមានអ្នកទៅនេសាទ ហើយត្រឡប់មកវិញនៅម៉ោងប្រមាណ២រសៀល ហើយត្រូវរែងយកសម្អាតដី និងរើសយកសំបក និងខ្យង ខ្ចៅចេញដើម្បីឱ្យបានលៀសដែលនៅរស់ និងល្អ។ អ្នកស្រីឱ្យដឹងទៀតថា ការនេសាទអ្នកស្រីយកកញ្ច្រែងដែលធ្វើពីឫស្សីយកទៅដួសនៅបាតទន្លេ ឬព្រែក ដោយមួយថ្ងៃអាចរកបានចន្លោះពី៥ទៅ៧ធុង ហើយក្នុង១ធុងអាចលក់បានតម្លៃ១ ៥០០០រៀល។ តែទោះជាយ៉ាងណាអ្នកស្រីថា នៅពេលដែលទូទាត់ជាមួយថ្លៃប្រេងទិញដើម្បីយកមកចាក់ម៉ាស៊ីនទូក គឺអាចសល់ត្រឹម៤ទៅ៥ម៉ឺនរៀល។
អ្នកស្រី ណាត ចាន់ស៊ី ឱ្យដឹងទៀតថា ក្នុងភូមិព្រែកទ្រព្យ គឺមានអ្នកខ្លះទៅនេសាទដល់ឆ្ងាយ ពោលគឺអាចទៅដល់តំបន់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ក៏មាន។លោក ទ្រី សុភក្តិ អ្នកមកទិញលៀសមកលក់បន្តមួយរូបមកពីខេត្តកំពង់ចាមឱ្យដឹងថា នៅពេលដែលអ្នកនេសាទ សម្អាតលៀសហើយគឺគាត់មកទិញយកទៅលក់បន្តដោយជួនកាលលោកទិញ៤ទៅ៥ធុង និងពេលខ្លះតិចជាងនេះឬក៏ច្រើនជាងនេះក៏មាន។ លោកបន្តថា លោកយកលៀសនេះទៅលក់បន្តដល់អ្នកដែលហាលលក់ និងមានអ្នកខ្លះក៏ទិញដើម្បីធ្វើជាម្ហូបផ្សេងៗផងដែរ។ តែទោះជាយ៉ាងណាលោកថា ពេលខ្លះក៏លក់សល់ធ្វើឱ្យលៀសនោះខូចផងដែរ។
លៀសគឺជាសត្វមួយប្រភេទ ដែលសំបកទាំងពីរខាងជាប្រអប់ ខាងគូទតូច ខាងមាត់រីកកំពាង រស់នៅក្នុងភក់ ឬដីខ្សាច់ក្នុងទឹក ៕

អបអរសាទរទិវានារីអន្តរជាតិ
ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស
មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប
