Logo
1. តើលៀសគេនេសាទយ៉ាងដូចម្ដេច? 2. UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន 3. ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ 4. ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ 5. ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន 6. ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

ម៉ុងសាយ ដល់រដូវកាលត្រូវប៉ាន់

មេរៀនសង្គម | January 18 2023 17:06
​ក្រៅពី​ការ​សែនព្រេន​ក្នុង​រដូវ​កាល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ខ្សែស្រឡាយ​ចិន​ ​ក៏​មិន​ភ្លេច​នោះ​ទេ​ ​គឺ​ការ​ឡក​ម៉ុង​សាយ​។​ ​តើ​ការ​ឡក​ម៉ុង​សាយ​នេះ​ ​មាន​ការពិបាក​យ៉ាងណា​ខ្លះ​ក្នុង​ការ​ហ្វឹកហាត់​?​តើ​សត្វ​ម៉ុង​សាយ​នេះ​ ​មាន​ប្រវត្តិ​យ៉ាងណា​?

ប្រធានក្រុមម៉ុងសាយច្បារអំពៅ​ ​ក្រុម​ ​លោក​ ​សុខ​ ​ឧត្តម​ ​បានប្រាប់​ ​M​JQ​TV​ ​ថា​ ​ជាទូទៅសមាជិកក្រុមរបស់លោកចាប់ផ្ដើមប្រមូលគ្នាហ្វឹកហាត់ចាប់ពីខែកញ្ញាមក​ ​ដើម្បីត្រៀមទទួលពិធីបែបចិនផ្សេងដែលគេជួលទៅសម្ដែងតែទោះជាយ៉ាងណាលោកថា​ ​រដូវកាលដែលត្រូវសម្ដែងច្រើនគឺក្នុងឱកាសបុណ្យចូលឆ្នាំចិន​-​វៀតណាមនេះ​ ​ព្រោះថា​ ​មានភ្ញៀវបានមកអញ្ជើញ​ឱ្យ​ទៅជាបន្តបន្ទាប់មិនថាមុន​ ​ក្រោយថ្ងៃចូលឆ្នាំចិន​-​វៀតណាមនោះទេ​ ​លោកបន្តថា​ ​សមាជិករបស់លោកហាត់ជារៀងរាល់ថ្ងៃតែហាត់រយៈខ្លីពោលគឺរយៈពេលម៉ោងនៅពេលល្ងាចប៉ុណ្ណោះ​ ​ពោលគឺបន្ទាប់ពីចប់ការងារចិញ្ចឹមជីវិត​ ​លោក​ឱ្យ​ដឹងទៀតថា​ ​ក្រុមរបស់លោក​ ​គឺអាចចេញសម្ដែងទៅទូទាំងប្រទេស​ឱ្យ​តែមានអ្នកអញ្ជើញ​ ​ព្រោះក្រុមរបស់លោក​​​មានបានស្នើសុំតាមផ្លូវច្បាប់ត្រឹមត្រូវ

ចំពោះគ្រោះថ្នាក់ពេលហ្វឹកហាត់និងសម្ដែងវិញ​ ​លោក​ ​សុខ​ ​ឧត្តម​ ​បញ្ជាក់ថា​ ​គឺមានតិចតួចបំផុតពោលគឺមានតែពេលហ្វឹកហាត់ដែលថា​ ​នៅពេលដែលចេញសម្ដែងគឺត្រូវប្រាកដថា​ ​មិនមានការគ្រោះថ្នាក់​ ​ខុសបច្ចេកទេស​ ​តែទោះជាយ៉ាងណាលោកបញ្ជាក់ថា​ ​ពេលដែលមានគ្រោះថ្នាក់មិនដែលដល់ថ្នាក់ស្លាប់នោះទេ​ ​គឺមានត្រឹមតែរបួសបន្តិចបន្តួចប៉ុណ្ណោះ​​តែទោះយ៉ាងណា​ ​លោក​ ​សុខ​ ​ឧត្តម​ ​មិនបានបញ្ជាក់ថា​ ​ទទួលបានប្រាក់ប៉ុន្មាន​ ​ដោយគ្រាន់តែ​ឱ្យ​ដឹងថា​ ​គឺទទួលបានសមរម្យបើធៀបជាមួយកម្លាំង​ ​និងពេលវេលាដែលហ្វឹកហាត់​ ​និងសម្ដែង

បើតាមលោក​ ​សុខ​ ​ឧត្តម​ ​ក្រុមម៉ុងសាយ​ ​ច្បារអំពៅនេះបានហ្វឹកហាត់ជំនាន់មកហើយ​ ​គឺតាំងជំនាន់គ្រូតា​ ​និង​ ​លោកគ្រូរបស់លោក​ ​និងលោកដែលកំពុងដឹកនាំហ្វឹកហាត់

យោងតាមឯកសារ​​​ដែលចងក្រងដោយរាជបណ្ឌិត្យសភាកម្ពុជាបាន​ឱ្យ​ដឹងថា​ ​ប្រភពដើមនៃរបាំសត្វតោ​ ​ម៉ុងសាយនេះ​ ​ត្រូវបានបែងចែកយ៉ាងទូលំទូលាយ​ ​ប៉ុន្តែមតិដែលគួរ​ឱ្យ​ទុកចិត្តបំផុតគឺ​ ​ក្នុងវប្បធម៌​ ​ប្រពៃណីចិន​ ​សត្វតោ​ ​គឺប្រៀបបានដូចជាសត្វនាគអីចឹង​ ​គឺជាសត្វដែលកើតមានតែក្នុងទេវកថាប៉ុណ្ណោះ​ ​ពោលគឺគ្មានសត្វតោនៅក្នុងប្រទេសចិនឡើយ​ ​នៅមុនសម័យរាជវង្សហាន​ (​ឆ្នាំ​ ​មុន​គ្រិះ​សករាជ​ ​ដល់ក្រោយ​គ្រិះ​សករាជ​) ​មានសត្វតោប៉ុន្មានក្បាលប៉ុណ្ណោះ​ ​ដែលបានមកដល់តំបន់ភាគខាងលិចប្រទេសចិនបុរាណដោយសារតែការធ្វើជំនួញសូត្រ​ ​នៅពេលនោះមនុស្សបានធ្វើត្រាប់តាមរូបរាង​ ​និងសកម្មភាពនៃសត្វតោ​ ​ដែលទើបមកដល់ថ្មីៗ​ ​នៅក្នុងការសម្ដែងរហូតបង្កើតបានជារបាំសត្វតោ​ ​នៅក្នុងសម័យកាលរទាំង​ (​​-​​) ​​ ​ក្រោយមកវាបានក្លាយជាការពេញនិយមនៅក្នុងសម័យរាជវង្សខាងជើង​ ​និងខាងត្បូង​ (​​-​​)​​ ​រហូតដល់សម័យរាជវង្សថា​ (​​-​​) ​របាំតោបានក្លាយជារបាំមួយក្នុងសាលរាំ



តើលៀសគេនេសាទយ៉ាងដូចម្ដេច?

អគ្គលេខាធិការCAMSOCអះអាងថា ប្រសិនបើប្រទេសណាដាក់ឈ្មោះថាកីឡា មួយ(Mouy)គឺកម្ពុជាចូលរួម