Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះការធ្វើដំណើរតាមរថភ្លើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីរដ្ឋប្រកាសមិនយកប្រាក់

មេរៀនសង្គម | September 19 2022 14:44
​​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថភ្លើង​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៤​ថ្ងៃ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទៅ​សាកសួរ​ព័ត៌មាន​ជាបន្តបន្ទាប់​ដើម្បី​ត្រៀម​ធ្វើដំណើរ​តាមមធ្យោបាយ​ផ្លូវដែក​មួយ​នេះ​ដោយ​អះអាង​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាត់បន្ថយ​ចំណាយ​ ​និង​ទទួល​បានអ្វី​ថ្មីៗ​ពី​ការ​ជិះ​រថភ្លើង​។​

កញ្ញា​ ​អាលី​ហ្សា ​ជា​និសិត្ស​ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ​ ​មានស្រុកកំណើតនៅខេត្តបាត់ដំបងបានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​កញ្ញានិងមិត្តភក្តិមួយចំនួនទៀតដែលខ្លះមានស្រុកកំណើតនៅខេត្តពោធិ៍សាត់​ ​នឹងធ្វើដំណើរតាមរថភ្លើងជាមួយគ្នាទៅកាន់ស្រុកកំណើតដើម្បីទទួលយកអារម្មណ៍ថ្មី​ ​បទពិសោធថ្មី​ ​ព្រោះថាកញ្ញានិងមិត្តភក្តិមិនធ្លាប់ធ្វើដំណើរតាមរថភ្លើងនោះទេ

អ្នកស្រី​ ​អេង​ ​សុខា​ន់ ​ដែលមកសួរព័ត៌មានអំពីការធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃដែរនោះ​ ​បាន​ឱ្យ​ដឹងថា​ ​អ្នកស្រីរស់នៅរាជធានីភ្នំពេញ​ ​ប៉ុន្តែកូនអ្នកស្រីរស់នៅខេត្តព្រះសី​នុ ​ដូចនេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខអ្នកស្រីនឹងធ្វើដំណើរតាមរថភ្លើងទៅជួបជុំគ្រួសារនៅខេត្តព្រះសី​នុ​ដោយមធ្យោបាយរថភ្លើងឥតគិតថ្លៃនេះ​ ​អ្នកស្រីបន្តថា​ ​បើទោះជាត្រូវចំណាយពេលយូរជាងជិះរថយន្តបន្តិចក្តី​ ​ប៉ុន្តែអ្នកស្រីថា​ ​ការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពជាង

សម្រាប់លោក​ ​ចាន់​ ​ស៊ីង​ ​ជា​និសិត្ស​ដែលមកសិក្សានៅរាជធានីភ្នំពេញដែរនោះ​ ​សាទរចំពោះការប្រកាសមិនយកប្រាក់ពីការធ្វើដំណើរតាមរថភ្លើងនេះ​ ​ព្រោះថានៅក្នុងឱកាសបុណ្យសំខាន់ដូចជាភ្ជុំ​បិណ្យ​និងចូលឆ្នាំថ្មីប្រពៃណីជាតិ​ ​គឺរថយន្តឈ្នួលតែងតែដំឡើងថ្លៃ​ ​និងការធ្វើចរាចរតាមផ្លូវថ្នល់ហាក់គ្រោះថ្នាក់ច្រើន​ ​ដូចនេះ​ ​លោកសម្រេចធ្វើដំណើរទៅស្រុកកំណើតនៅខេត្តពោធិ៍សាត់តាមរថភ្លើងនៅពេលខាងមុខ

យោងតាមសេចក្តីជូនដំណឹងរបស់​​​ក្រសួងសាធារណការនិងដឹកជញ្ជូនចុះថ្ងៃទី​ ​ខែកញ្ញានេះ​ឱ្យ​ដឹងថា​ ​ការជិះរថភ្លើងឥតគិតថ្លៃនេះមានរយៈពេលថ្ងៃ​ ​គឺចាប់ពីថ្ងៃទី​ ​ដល់ថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​
សេចក្តីជូនដំណឹងបន្តថា​ ​ខ្សែរថភ្លើងចំនួនខ្សែនឹងរត់កាត់តាមខេត្តចំនួន​ ​មានដូចជា​ ​ខ្សែទី​ ​គឺពីរាជធានីភ្នំពេញ​ ​ទៅកាន់ខេត្តកំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​និងខេត្តបាត់ដំបង​ ​ខ្សែរថភ្លើងទី​ ​ពីរាជធានីភ្នំពេញ​ ​ទៅកាន់ខេត្តតាកែវ​ ​កំពត​ ​និងខេត្តព្រះសី​នុ​

សម្រាប់សំបុត្រនឹងមានការចែកជូនរយៈពេលថ្ងៃមុនថ្ងៃធ្វើដំណើរនៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ ​និងនៅតាមស្ថានីយបណ្តាខេត្ត​ ​ចាប់ពីម៉ោងព្រឹក​ ​រហូតដល់ម៉ោងល្ងាច​ ​យ៉ាងនេះក្តី​ ​មន្ត្រីដែលបម្រើការនៅកន្លែងលក់សំបុត្ររថភ្លើង​ឱ្យ​ដឹងថាចំនួនសំបុត្រគឺនឹងមិនកំណត់ឡើយថាមានប៉ុន្មានសន្លឹក
អត្ថបទ​ ​រតនៈ



ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះ MoU ជាមួយមូលនិធិកុមារកម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រក្នុងទំហំទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ

អ្នកឃ្លាំមើលសង្គមជំរុញឱ្យប្រជាពលរដ្ឋតាមដានការកាត់ទោសនិងការអនុវត្តទោសលើឈ្មួញលក់គ្រឿងញៀន

អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃក្នុងឱកាសភ្ជុំបិណ្ឌមានចំនួន២៧នាក់