Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

អ្នកតាមដានសង្គមយល់ឃើញថា ទំនាក់ទំនងរវាងអាណាព្យាបាលជាមួយគ្រូ គឺវិធីមួយដែលធ្វើឱ្យសិស្សមានគុណភាព និងសីលធម៌

មេរៀនសង្គម | September 16 2022 15:06
​អ្នកជំនាញ​ផ្នែក​វិ​ស័​យ​អប់រំ​និង​អ្នកតា​ម​ដាន​សង្គម​យល់ឃើញ​ដូចគ្នា​ថា​ ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាណាព្យាបាល​និង​គ្រូ​ ​ព្រមទាំង​វិ​ន័យ​សាលា​ ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការអប់រំ​សិស្ស​ឱ្យ​មានគុណ​ភាព​និង​សីលធម៌​។

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​ដែលធ្វើការលើ​វិ​័​អប់រំជាច្រើន​ឆ្នាំ​មកហើយនោះ​ ​មានប្រសាសន៍ថា​ ​ការអប់រំ​ ​ក្មេង​ ​យុវជន​ ​មានការចុះខ្សោយដោយសារតែសេរីភាពមានភាពទូលំទូលាយច្រើន​ ​ដែលត្រូវការសិក្សាឡើងវិញអំពីការបណ្ដុះបណ្ដាលសិស្ស​ ​ការបណ្ដុះបណ្ដាល​វិ​ន័យ​ ​និងការទំនាក់ទំនងជាមួយអាណាព្យាបាលសិស្ស​ ​លោកបន្តថា​ ​សម្រាប់សាលាគឺត្រូវមានច្បាប់សមរម្យ​ ​ការយកចិត្តទុកដាក់ច្បាស់លាស់​ ​ព្រោះថាបច្ចុប្បន្ននៅតាមសាលាមិនទាន់មានរបៀបរៀបរយ​ ​ម្យ៉ាងទៀត​ ​សិស្សមិនសូវមានការយកចិត្តទុកដាក់ពីអាណាព្យាបាលនិងលោកគ្រូ​ ​អ្នកគ្រូ

លោកបន្ថែមថា​ ​«យើងឃើញថា​ ​នៅទូទាំងប្រទេសមានស្ថានភាពអ៊ីចឹងច្រើន​ ​ហើយសិស្សក៏បាត់ថមថយនូវ​វិ​ន័យ​ ​នូវការគោរព​ ​នូវប្រពៃណី​ ​នូវសីលធម៌​ ​វប្បធម៌យើងច្រើន​ ​ធ្វើ​ឱ្យ​មានបញ្ហាអ្វីមួយក្នុងការបណ្ដុះបណ្ដាលប្រព័ន្ធអប់រំយើង​ ​យើងអាចនិយាយថា​ គូ្រ​ផង​ ​សាលាផង​ ​ម៉ែផង​ ​ហើយកត្ដាសង្គមជះឥទ្ធិពលផង​ ​ប៉ុន្តែអ្វីៗក៏ដោយ​ ​គឺចាប់ផ្ដើមពីការអប់រំ​ ​ពីផ្ទះ​ ​និងសាលា​ ​ប្រសិនបើក្នុងគ្រួសារមួយៗមិនមានភាពកក់ក្ដៅក្នុងផ្ទះទេ​ ​មកសាលាគឺមានរឿងច្រើនហើយ​ ​ហើយបើនៅសាលាគ្មានភាពតឹងតែងពីនាយកសាលា​ ​ហើយដែលមានច្បាប់​វិ​ន័យតឹងតែងពីលើមក​ ​អ៊ីចឹងគ្រូក៏​មានភាពធូរលុងតាមហ្នឹង​ ​អ៊ីចឹងសិស្សក៏មានឱកាសឆកល្វែងច្រើន»

ការលើកឡើងរបស់អ្នកជំនាញផ្នែក​វិ​័​អប់រំរូបនេះ​ ​បន្ទាប់ពីមានករណីសិស្សានុសិស្សថ្នាក់ទី១មួយក្រុមនៃវិទ្យាល័យហ៊ុនសែនសេរីភាព ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល​ ​បានយក​ហ្វឺ​គូសលើអាវគ្នាទៅវិញទៅមក​ ​ព្រមទាំងលេងសើចរំខានដល់ការសិក្សារបស់សិស្សថ្នាក់ផ្សេងទៀត​ ​ហេតុនេះទើបនាយកសាលាក៏បានហៅទៅតម្រង់ជួរដើម្បីអប់រំណែនាំ​ ​ហើយលោកនាយកក៏បានទះស្មាសិស្សស្រីម្នាក់​ ​និងចាប់ទាញសិស្សនោះចេញមកក្រៅជួរ​ ​ដោយមានការប្រទាញប្រទង់គ្នា​ ​បន្ទាប់ពីកើតហេតុ​ ​គណៈគ្រប់គ្រងសម្រេចឃាត់សិស្សទាំងនោះ​ឱ្យ​នៅក្នុងសាលាសិន​ ​ព្រោះអាវប្រឡាក់ទៅដោយស្នាម​ហ្វឺ​​ ​មិនសមរម្យ​ ​ហើយ​ឱ្យ​អាណាព្យាបាលយកអាវថ្មីមកប្ដូរទើបអនុញ្ញាត​ឱ្យ​ចេញទៅផ្ទះ​ ​ព្រមទាំងរក្សាទុកអាវទាំងនោះបានចំនួនស្បោងធំ

លោកស្រី​ ​ចាន់​ ​រ៉ាមី​ ​នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនយល់ឃើញថា​ ​នៅពេលដែលសិស្សានុសិស្សជាយុវជនមានបញ្ហាមានចំណុចអវិជ្ជមាន​ ​គឺភាគច្រើនសង្គមតែងតែទម្លាក់កំហុសលើយុវជនទាំងនោះ​ ​ប៉ុន្តែមិនបានសិក្សា​ឱ្យ​បានជ្រៅថា​ ​តើបញ្ហាទាំងនោះកើតចេញមកពីណា​ ​លោកស្រីបន្តថា​ ​មូលហេតុដែល​ឱ្យ​កើតមានករណីប្រព្រឹត្តមិនសមរម្យនេះគឺដោយសារតែការអប់រំមិនបាន​ដឹ​ដល់ទាំងសីលធម៌និងចំណេះដឹងទូទៅ​ ​យ៉ាងណាក្តីលោកស្រីថា​ ​ក្នុងនាមជាអ្នកអប់រំគឺមិនត្រូវប្រើអំពើហិង្សានោះទេ​ ​ព្រោះវាជះឥទ្ធិពលអាក្រក់ច្រើនដល់សង្គមទៅវិញ

បើតាមលោកស្រី​ ​ចាន់​ ​រ៉ាមី​ ​គឺលើកទឹកចិត្ត​ឱ្យ​មានទំនាក់ទំនងជាប់លាប់រវាងអាណាព្យាបាលសិស្សនិងលោកគ្រូ​ ​អ្នកគ្រូ​ ​«សម្រាប់ខ្ញុំ​ ​ខ្ញុំគាំទ្រសម្រាប់ជាវេទិកាឬក៏ឱកាសដែលឪពុកម្ដាយ​ ​ហើយនឹងគ្រូមានឱកាសជួបគ្នា​ ​ជជែកអំពីស្ថានភាពរបស់កូនសិស្សឬក៏កូនហ្នឹង​ ​គឺជាចំណុចដែលល្អ​ ​ដែលគួរតែបន្ត»
​​



ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះ MoU ជាមួយមូលនិធិកុមារកម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រក្នុងទំហំទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ

អ្នកឃ្លាំមើលសង្គមជំរុញឱ្យប្រជាពលរដ្ឋតាមដានការកាត់ទោសនិងការអនុវត្តទោសលើឈ្មួញលក់គ្រឿងញៀន

អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃក្នុងឱកាសភ្ជុំបិណ្ឌមានចំនួន២៧នាក់