Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

របបយោធាមីយ៉ាន់ម៉ា គ្រោងបោះឆ្នោតជាមួយនឹងច្បាប់តឹងរឹងសម្រាប់គណបក្សនយោបាយ

រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បានបោះជំហានដំបូងឆ្ពោះទៅរកការរៀបចំការបោះឆ្នោតសភា ប៉ុន្តែវាត្រូវបានធ្វើឡើងដោយការដាក់ច្បាប់យ៉ាងតឹងរ៉ឹងលើគណបក្សនយោបាយ ដែលអាចធ្វើឱ្យការបោះឆ្នោតដោយយុត្តិធម៌មានការលំបាក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times។

ប្រភពរូបភាព៖ The Straits Times

ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី​ ​អ៊ុងសាន​ ​ស៊ូជី​ ​មក​ ​ប្រទេសមីយ៉ា​ន់​ម៉ា​ ​បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក​ ​និងសហភាពអឺរ៉ុប​ ​ហើយដើម្បីស្វែងរកការបន្ធូរបន្ថយសម្ពាធពីអន្តរជាតិ​ ​មេដឹកនាំរដ្ឋប្រហារ​ ​លោក​ ​មីន​ ​អ៊ុងឡាំង​ ​បាននិយាយថា​ ​ការបោះឆ្នោតសភាទំនងជានឹងធ្វើឡើងនៅខែសីហា​ ​ឆ្នាំខាងមុខនេះ

ជាជំហានដំបូងក្នុងដំណើរការបោះឆ្នោត​ ​របបយោធា​ ​បានចេញច្បាប់​ម្រាស់​ទំព័រ​ ​ដែលកំណត់ច្បាប់ដ៏ស្មុគស្មាញ​ ​និងតឹងរ៉ឹងសម្រាប់គណបក្សនយោបាយដែលសង្ឃឹមថានឹង​ ​ប្រកួតប្រជែង

យោងតាមច្បាប់ថ្មី​ ​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី​ ​ស៊ូជី​ ​ដែលបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ​ ​អាចត្រូវបានរារាំង​ ​មិនតែប៉ុណ្ណោះ​ ​គណបក្សមួយអាចនឹងត្រូវរំលាយ​ ​ប្រសិនបើមានការប្រកាសថាខុសច្បាប់​ ​ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយអង្គការភេវក

ច្បាប់នេះ​ ​ក៏បានបង្កើនតម្រូវការសមាជិកភាពនៃគណបក្សនយោបាយប្រជែងយកអាសនៈទូទាំងប្រទេសផងដែរ​ ​បច្ចុប្បន្ន​ ​គណបក្សនយោបាយ​ ​នឹងតម្រូវ​ឱ្យ​មានសមាជិកយ៉ាងតិច​ ​នាក់ក្នុងរយៈពេលបីខែ​ ​គិតចាប់ពីថ្ងៃទទួលបានការយល់ព្រម​ ​ហើយត្រូវដាក់ប្រាក់បញ្ញើជិត​ ​ដុល្លារអាមេរិកនៅធនាគារ​ ​Myanma​ ​Economic​ ​ដែលជាកម្មសិទ្ធិរបស់រដ្ឋ

ច្បាប់ដដែល​ ​បានចែងទៀតថា​ ​គណបក្សនយោបាយដែលមានស្រាប់នឹងត្រូវរំលាយចោល​ ​ប្រសិនបើពួកគេខកខានក្នុងការចុះឈ្មោះឡើងវិញនៅគណៈកម្មការរៀបចំការបោះឆ្នោតសហភាពក្នុងរយៈពេលពីរខែ​ ​ខណៈពួកគេត្រូវបើកការិយាល័យ​ឱ្យ​បានពាក់កណ្តាលនៃសង្កាត់ទូទាំងប្រទេស​ ​ក្នុងរយៈពេលខែបន្ទាប់ពីការចុះឈ្មោះ​ ​លើសពីនេះទៀត​ ​របបយោធាមានសិទ្ធិរំលាយគណបក្សណាមួយ​ ​ប្រសិនបើខ្លួនមិនទទួលបានសំឡេងពាក់កណ្តាលនៃមណ្ឌលបោះឆ្នោតទាំងអស់​ ​ហើយមិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ

កាលពីខែវិច្ឆិកា​ ​រដ្ឋមន្ត្រីការបរទេសអាមេរិក​ ​លោក​ ​Ant​on​y​ ​Blinke​n ​បានជំរុញសហគមន៍អន្តរជាតិ​ឱ្យ​បដិសេធចំពោះភាពជឿជាក់ណាមួយរបស់របបយោធាដែលព្យាយាមរៀបចំការបោះឆ្នោតជាតិ​ ​ដោយមិនមានអត្ថន័យចូលរួមជាមួយមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ

លោកបានលើកឡើងយ៉ាងដូច្នេះ​ ​«ការបោះឆ្នោតក្លែងក្លាយដែលបានគ្រោងទុករបស់របបនេះ​ ​ដែលមិនអាចទៅរួចដោយសេរី​ ​និងយុត្តិធម៌ក្នុងបរិបទបច្ចុប្បន្ន​ ​នឹងធ្វើ​ឱ្យ​មានអំពើហិង្សាកាន់តែខ្លាំង​ ​អូសបន្លាយវិបត្តិ​ ​និងពន្យារការផ្លាស់ប្តូររបស់ប្រទេសទៅកាន់លទ្ធិប្រជាធិបតេយ្យ​ ​និងស្ថិរភាព»



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន