Logo
1. តើលៀសគេនេសាទយ៉ាងដូចម្ដេច? 2. UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន 3. ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ 4. ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ 5. ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន 6. ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

តួកគីព្រមានស៊ុយអ៊ែតមិនឱ្យចូលជាសមាជិកណាតូ បន្ទាប់ពីផ្ទុះការតវ៉ានៅក្រុង Stockholm

ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គេន (Recep Tayyip Erdogan) បានចេញការព្រមានកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសស៊ុយអែតកុំរំពឹងថានឹងមានការគាំទ្រពីប្រទេសតួកគីសម្រាប់សមាជិកភាពណាតូឱ្យសោះ បន្ទាប់ពីផ្ទុះការតវ៉ាជិតស្ថានទូតតួកគីក្នុងក្រុង Stockholm កាលពីចុងសប្តាហ៍ ដោយក្រុមបាតុករបានដុតច្បាប់ចម្លងនៃគម្ពីរគូរ៉ា (Quran)។

ប្រភពរូបភាព៖ The Straits Times

នៅក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ ​លោក​ អេ​​ដូហ្គេ​​ ​បានលើកឡើងយ៉ាងដូច្នេះ​ ​«អ្នកដែលអនុញ្ញាត​ឱ្យ​មានការប្រមាថបែបនេះនៅមុខស្ថានទូតរបស់យើង​ (​នៅក្រុង​ ​Stockh​o​lm​) ​កុំសង្ឃឹមថានឹងមានការគាំទ្រពីពួកយើងសម្រាប់សមាជិកភាពអង្គការណា​តូឱ្យ​សោះ»

កាលពីថ្ងៃសៅរ៍​ ​បាតុកម្មនៅក្រុង​ ​Stockh​o​lm​ ​បានធ្វើការតវ៉ាប្រឆាំងនឹងប្រទេសតួគី​ ​ក៏ដូចជាប្រឆាំងនឹងសំណើរបស់​ស៊ុ​អែដើម្បីចូលរួមជាមួយអង្គការណា​តូ ​ដោយពួកគេបានដុតបំផ្លាញច្បាប់ចម្លងនៃ​ម្ពី​គូរ៉ាកំលុងពេលតវ៉ា​ ​សកម្មភាពនេះ​ ​បានបង្កើនភាពតានតឹងជាមួយប្រទេសតួគីយ៉ាងខ្លាំង​ ​ខណៈ​ស៊ុ​អែកំពុងត្រូវការការគាំទ្រពីប្រទេសនេះដើម្បីទទួលបានសិទ្ធិចូលរួមក្នុង​ម្ព័ន្ធ​ភាពយោធា

គួររំឭកថា​ ​កាលពីឆ្នាំមុន​ ​ប្រទេស​ស៊ុ​អែ​ ​និង​ហ្វាំ​ឡង់​ ​បានដាក់ពាក្យសុំជាសមាជិកភាពជាមួយអង្គការណា​តូ ​បន្ទាប់ពីការលុកលុយរបស់​រុស្ស៊ី​លើអ៊ុយ​ក្រែ​​ ​ប៉ុន្តែរដ្ឋជាសមាជិកទាំងត្រូវតែយល់ព្រមលើសំណើជាមុនសិន​ ​យ៉ាងណាមិញ​ ​ជុំវិញការគាំទ្រ​ ​ក្រុងអង់ការ៉ាធ្លាប់បាននិយាយថា​ ​ជាដំបូង​ ​ប្រទេស​ស៊ុ​អែត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុនដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាភេវក​ ​ដោយភាគច្រើនជាពួកសកម្មប្រយុទ្ធ​ឃឺ​​ ​និងក្រុមដែលប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ

លោក​ ​E​r​dogan​ ​ក៏បាននិយាយផងដែរថា​ ​«ប្រសិនបើអ្នកពេញចិត្តនឹងសមាជិកនៃអង្គការភេវក​ ​និងសត្រូវនៃសាសនាឥស្លាមខ្លាំង​ ​ហើយការពារពួកគេនោះ​ ​ពួកយើងសូមណែនាំអ្នក​ឱ្យ​ទៅស្វែងរកការគាំទ្រពីពួកគេសម្រាប់សន្តិសុខរបស់ប្រទេសអ្នកទៅ»

យោងតាមការចេញផ្សាយពីសាព័ត៌មាន​ ​The​ ​Straits​ ​Time​s ​ប្រទេសតួគី​ ​បានកោះហៅឯកអគ្គរដ្ឋទូត​ស៊ុ​អែម្តងរួចទៅហើយ​ ​និងបានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការពារជាតិ​ស៊ុ​អែទៅកាន់ក្រុងអង់ការ៉ា​ ​ហើយថែមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះទៀតផង



របបយោធាមីយ៉ាន់ម៉ា គ្រោងបោះឆ្នោតជាមួយនឹងច្បាប់តឹងរឹងសម្រាប់គណបក្សនយោបាយ

UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន

ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ