Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមកិច្ចប្រជុំមន្ត្រីបក្សកាន់អំណាចដើម្បីពិភាក្សាពីការកែលម្អសេដ្ឋកិច្ច និងវិស័យកសិកម្មរបស់ប្រទេស ខណៈការភ័យខ្លាចនៃកង្វះស្បៀងអាហារ និងវិបត្តិមនុស្សធម៌ កំពុងកើនឡើង។ នេះបើតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃចន្ទ ទី២៧។

ប្រភពរូបភាព៖ The Straits Times

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ​ KCN​A​ ​បានរាយការណ៍ថា​ ​លោក​ ​គីម​ ​កាលពីថ្ងៃអាទិត្យ​ ​បានត្រួតពិនិត្យកិច្ចប្រជុំពេញអង្គលើកទីនៃគណៈកម្មាធិការមជ្ឈិមទីនៃគណបក្សពលករកូរ៉េ​ ​ដោយបានពិនិត្យគម្រោងអភិវឌ្ឍន៍ជនបទ​ ​ហើយនៅថ្ងៃដំបូងនៃកិច្ចប្រជុំ​ ​ព័ត៌មានលម្អិតមួយចំនួន​ ​ក៏ត្រូវបានផ្តល់​ឱ្យ​ផងដែរ

បើតាមសេចក្តីរាយការណ៍​ ​កិច្ចប្រជុំនេះ​ ​គឺជាកិច្ចការសំខាន់​ ​និងបន្ទាន់បំផុតក្នុងការបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍកសិកម្មរបស់កូរ៉េខាងជើង​ ​កំលុងពេលមានក្តីបារម្ភជុំវិញវិបត្តិស្បៀង​ ​និងមនុស្សធម៌

កាលពីដើមខែកុម្ភៈ​ ​ប្រទេសកូរ៉េខាងត្បូង​ ​បាន​ឱ្យ​ដឹងអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេសបងប្អូនខ្លួន​ ​ដោយលើកឡើងថា​ ​វាហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនទៅ

មិនតែប៉ុណ្ណោះ​ ​កម្មវិធី​ 38 ​North​ ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​ ​និងជាកម្មវិធីតាមដានប្រទេសកូរ៉េខាងជើង​ ​ក៏បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមករាដែរថា​ ​ស្បៀងអាហាររបស់ប្រទេសកូរ៉េខាងជើង​ ​ទំនងជាបានធ្លាក់ចុះក្រោម​ម្រិ​អប្បបរមា​ ​ហើយអសន្តិសុខស្បៀងគឺអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សឆ្នាំ

យោងតាមការចេញផ្សាយពីសាព័ត៌មាន​ ​The​ ​Straits​ ​Time​s ​ប្រទេសកូរ៉េខាងជើង​ ​បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងបំផុតជុំវិញកម្មវិធីអាវុធនុយ​ក្លេអ៊ែ​​ ​និងកម្មវិធីមីស៊ីផ្លោងរបស់ខ្លួន​ ​ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ​ពាណិជ្ជកម្មតាមព្រំដែនស្ទើរតែត្រូវបានបិទទាំងស្រុង​ ​ដោយសារការបិទខ្ទប់ក្នុងគោលបំណងទប់ស្កាត់ជំងឺរាតត្បាត​កូ​វី



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី