Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

យ៉ាងហោចណាស់មនុស្ស៥៩នាក់ រួមទាំងកុមារ១២នាក់បានបាត់បង់ជីវិត ក្រោយទូកដឹកជនចំណាកស្រុក និងជនភៀសខ្លួនបានលិចនៅឆ្នេរសមុទ្រ Crotone ក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។

ប្រភពរូបភាព៖ Al Jazeera

យោងតាមសារព័ត៌មាន​ ​Al​ J​azeera​ ​ទូកនេះ​ ​បានធ្វើដំណើរចេញពីប្រទេសតួគីនៅប៉ុន្មានថ្ងៃមុន​ ​ជាមួយមនុស្សប្រហែលទៅនាក់​ ​ដែលភាគច្រើនជាជនចំណាកស្រុកមកពីប្រទេសអា​ហ្វហ្គា​នីស្ថាន​ ​អ៊ីរ៉​ង់ ​និងប្រទេសមួយចំនួនទៀត
ជាយថាហេតុ​ ​ទូកដដែលបានជួបប្រទះនឹងអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ​ ​ដែលបង្ក​ឱ្យ​មានការលិចលង់តែម្តង​ ​នៅជិតរមណីយដ្ឋានមាត់សមុទ្រ​ S​te​c​cat​o ​di​ ​Cut​ro ​ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃតំបន់​ ​Calab​r​ia

បើគិតត្រឹមរសៀលថ្ងៃអាទិត្យ​ ​ចំនួនអ្នកស្លាប់បណ្តោះអាសន្នមានចំនួននាក់​ ​ក៏ប៉ុន្តែចំនួននេះ​ ​ត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត​ ​ខណៈអ្នកនៅរស់រានមានជីវិតម្នាក់​ ​ក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរជនចំណាកស្រុកផងដែរ

លោកស្រី​ ​Man​u​ela​ ​Curra​ ​មន្ត្រីរដ្ឋាភិបាលតំបន់​ ​បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉​យ​​័​ថា​ ​នៅក្នុងចំណោមមនុស្សទាំងអស់​ ​យ៉ាងហោចណាស់នាក់បានរួចជីវិត​ ​ហើយនាក់ផ្សេងទៀត​ ​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ជុំវិញហេតុការណ៍នេះ​ ​ប្រធានាធិបតីអ៊ីតាលី​ ​លោក​ S​ergi​o ​Mattarella​ ​បានលើកឡើងយ៉ាងដូច្នេះ​ ​«ជនចំណាកស្រុកទាំងអស់​ ​ភាគច្រើនគឺមកពីប្រទេសអា​ហ្វហ្គា​នីស្ថាន​ ​និងអ៊ីរ៉​ង់ ​ដោយពួកគេបានព្យាយាមភៀសខ្លួនចេញពីស្ថានភាពដ៏លំបាកខ្លាំង»

ទន្ទឹមនឹងនោះ​ ​ប្រធានគណៈកម្មការអឺរ៉ុប​ ​លោកស្រី​ Ursu​la​ ​v​on ​de​r ​Leye​n ​ក៏បានសម្តែងការសោកស្ដាយជាខ្លាំងផងដែរចំពោះសោកនាដកម្មដែលបានកើតឡើង​ ​ហើយបានអំពាវនាវ​ឱ្យ​មានវឌ្ឍនភាពលើកំណែទម្រង់ដែលជាប់គាំងនៃច្បាប់សិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប

គួរបញ្ជាក់ថា​ ​សោកនាដកម្មចុងក្រោយនេះ​ ​បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសអ៊ីតាលីជំរុញ​ឱ្យ​មានការអនុវត្តច្បាប់ថ្មីដ៏ចម្រូងចម្រាសស្តីពីការជួយសង្គ្រោះជនភៀសខ្លួន​ ​និងជនចំណាកស្រុក​ ​ច្បាប់នេះ​ ​បង្ខំ​ឱ្យ​ទូកជួយសង្គ្រោះធ្វើការតែមួយជើងប៉ុណ្ណោះ​ ​ដែលអ្នករិះគន់បាននិយាយថា​ ​វាបង្កហា​និ​ភ័យអំពីការកើនឡើងនៃចំនួនលិចលង់នៅកណ្តាលសមុទ្រមេឌី​ទែ​រ៉ា​ណេ​

កន្លងមក​ ​ជនចំណាកស្រុក​ ​និងជនភៀសខ្លួនជាច្រើននាក់​ ​បានព្យាយាមចាកចេញពីប្រទេសរបស់ខ្លួន​ ​ដោយធ្វើដំណើរឆ្លងកាត់សមុទ្រមេឌី​ទែ​រ៉ា​ណេ ​ដែលជាផ្លូវមួយត្រូវបានគេចាត់ទុកថា​ ​ជាផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក​ ​ហើយកាលពីឆ្នាំ​ ​មនុស្សយ៉ាងហោចណាស់​ ​នាក់បានស្លាប់​ ​ដោយសារតែការឆ្លងកាត់តំបន់នេះ



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី