

ប្រភពរូបភាព៖ TRT World
នៅក្នុងរដ្ឋធានីអ៊ុយក្រែន ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បានលើកឡើងយ៉ាងដូ្នចេះ «ខ្ញុំមិនអាចធ្វើការទស្សន៍ទាយផ្នែកយោធាបានទេ ព្រោះមិនមែនជាជំនាញរបស់ខ្ញុំ។ ប៉ុន្តែរឿងមួយដែលខ្ញុំអាចនិយាយបានគឺជាការពិតណាស់អំពីហានិភ័យនៃសង្រ្គាមដែលបណ្តាលឱ្យមានការភៀសខ្លួនបន្ថែមទៀត ហើយយើងត្រូវត្រៀមខ្លួនសម្រាប់រឿងនោះ»។
លោកបានបន្តថា «ដូចដែលយើងបានឃើញនៅគ្រប់ទីកន្លែងរួចហើយ ដូចជានៅតំបន់ Mariupol តំបន់ Kherson រាល់ពេលដែលការប្រយុទ្ធកើនឡើង មនុស្សនឹងព្យាយាមស្វែងរកសុវត្ថិភាព» ហើយពេលនេះ ការព្រមានបានផ្តល់ទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលនៃប្រទេសជិតខាង ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើង។
ក្នុងសប្តាហ៍នេះ អាជ្ញាធរអ៊ុយក្រែន ក៏បានប្រកាសផងដែរអំពីកងកម្លាំងរុស្ស៊ីដែលកំពុងបង្កើនការវាយលុកដើម្បីដណ្តើមយកក្រុង Bakhmut ក្នុងតំបន់ដូណែតស្ក៍ (Donetsk) ហើយចាប់តាំងពីប្រតិបត្តិការយោធាកាលពីខែកុម្ភៈមក ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ការប្រយុទ្ធគ្នាបានជំរុញឱ្យប្រជាជនយ៉ាងហោចណាស់៨លាននាក់ភៀសខ្លួនចេញពីប្រទេស ខណៈ៦លាននាក់ផ្សេងទៀតត្រូវចាកចេញពីផ្ទះរបស់ពួកគេទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
