
ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ

ប្រភពរូបភាព៖ Al Jazeera
នៅក្នុងកំលុងពេលនៃរដូវរងា ប្រជាជនអាហ្វហ្គានីស្ថានភាគច្រើនមិនមានលទ្ធភាពទិញឥន្ធនៈដើម្បីកម្តៅក្នុងផ្ទះក្រោមសីតុណ្ហភាពត្រជាក់នោះទេ ហើយជាមួយគ្នានោះ លោក Shafiullah Rahimi អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា «មនុស្សយ៉ាងតិច១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ចាប់តាំងពីថ្ងៃទី១០ខែមករារហូតមកដល់ពេលនេះ»។
រដូវរងាត្រជាក់បំផុតក្នុងរយៈពេល១៥ឆ្នាំ បានស្ថិតក្នុងកម្រិតសីតុណ្ហភាពធ្លាក់ចុះដល់ -៣៤អង្សាសេ និងបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ចំពេលប្រទេសមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយក្រុមជំនួយជាច្រើនបានផ្អាកប្រតិបត្តិការមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមេដឹកនាំតាលីបង់កាលពីខែធ្នូ បានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល (NGO)។
យោងតាមសារព័ត៌មាន Al Jazeera ពួកតាលីបង់ដែលបានត្រឡប់មកកាន់អំណាចវិញក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការបះបោរប្រដាប់អាវុធអស់រយៈពេល២០ឆ្នាំ ក៏បានហាមឃាត់ស្ត្រីមិនឱ្យចូលរៀននៅថ្នាក់សាកលវិទ្យាល័យផងដែរ ដែលបង្កឱ្យមានក្តីបារម្ភជាសកលជុំវិញសិទ្ធិស្ត្រីក្នុងប្រទេសនេះ៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
