Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន

ប្រទេសជប៉ុន និងហូឡង់ បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការកំណត់ការចូលប្រើប្រាស់របស់ចិនចំពោះបន្ទះឈីប semiconductor កម្រិតខ្ពស់ ដោយបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលដែលនឹងកាត់បន្ថយមហិច្ឆតារបស់ក្រុងប៉េកាំងក្នុងការកសាងសមត្ថភាពបន្ទះឈីបក្នុងស្រុករបស់ខ្លួន។

ប្រភពរូបភាព៖ The Straits Times

សារព័ត៌មាន​ ​The​ ​Straits​ ​Time​s ​បាន​ឱ្យ​ដឹងថា​ ​មន្ត្រីអាមេរិក​ ​ហូឡង់​ ​និងជប៉ុន​ ​គ្រោងនឹងបញ្ចប់កិច្ចចរចា​ឱ្យ​បានឆាប់នៅថ្ងៃសុក្រនេះ​ (​ម៉ោងនៅសហរដ្ឋអាមេរិក​) ​លើការកំណត់ថ្មីចំពោះអ្វីដែលអាចផ្គត់ផ្គង់ដល់ក្រុមហ៊ុនចិន​ ​ក៏ប៉ុន្តែមិនមានផែនការសម្រាប់ការប្រកាសជាសាធារណៈអំពីការរឹតបន្តឹងដែលទំនងជានឹងត្រូវអនុវត្តនោះទេ​ ​ហើយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​ ​ក៏បដិសេធ្វើអត្ថាធិប្បាយដែរ

គួរបញ្ជាក់ថា​ ​កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ​ ​បានពង្រីកបន្ថែមទៀតលើការរឹតបន្តឹងដែលរដ្ឋបាលលោក​ ចូ ​បៃ​ដិ​​ ​បានបង្ហាញកាលពីខែតុលាឆ្នាំមុន​ ​ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ប្រទេសចិនដើម្បីផលិតឧបករណ៍​ម្រិ​ខ្ពស់របស់ខ្លួន​ ​ទិញបន្ទះ​ឈី​ទំនើបពីបរទេសដែលនឹងជួយដល់សមត្ថភាពយោធា​ ​និងបញ្ញាសិប្បនិម្មិត

យ៉ាងណាមិញ​ ​ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាររបស់សហរដ្ឋអាមេរិក​ ​បានត្អូញត្អែរថា​ ​សកម្មភាពឯកតោភាគីរបស់រដ្ឋបាលលោក​ ចូ ​បៃ​ដិ​​ ​បានអនុញ្ញាត​ឱ្យ​ដៃគូប្រកួតប្រជែងនៅក្រៅប្រទេសបន្តប្រតិបត្តិការនៅក្នុងទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់ពួកគេ​ ​និងធ្វើ​ឱ្យ​ខូចដល់គោលបំណងនៃការរឹតបន្តឹងការរីកចំរើនផ្នែកយោធារបស់ប្រទេសចិន



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន