Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ជំងឺជាច្រើនកំពុងរីករាលដាលនៅប៉ាគីស្ថាន ក្រោយគ្រោះទឹកជំនន់

​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​និង​ជំងឺ​ផ្សេងៗ​ទៀត​ ​ដែល​បណ្តាលមកពី​គ្រោះ​ទឹកជំនន់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ​បាន​កើន​ឡើង​ដល់​៣​២​៤​នាក់​ហើយ​។​ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​កាលពី​ថ្ងៃពុធ​។

មនុស្សរាប់សែននាក់ដែលត្រូវជម្លៀសពីតំបន់រងគ្រោះ​ ​បច្ចុប្បន្នកំពុងរស់នៅទីវាល​ ​ខណៈទឹកជំនន់ដែលរីករាលដាលរាប់រយគីឡូម៉ែត្រ​ ​អាចនឹងត្រូវចំណាយពេលរហូតដល់ទៅខែដើម្បីស្រកវិញ​ ​ដែលបង្ក​ឱ្យ​មានការរីករាលដាលនៃការឆ្លងមេរោគសើស្បែក​ ​និងភ្នែក​ ​រាក​ ​គ្រុនចាញ់​ ​គ្រុនពោះវៀន​ ​គ្រុនឈាមជាដើម

ជុំវិញវិបត្តិនេះ​ ​តារាសម្តែង​ហូ​លីវូ​ ​អ្នកស្រី​ ​Angelina​ Jo​lie​ ​បានចុះទៅសួរសុខទុក្ខប្រជាជនដែលផ្លាស់ទីលំនៅ​ ​ជាមួយអង្គការជំនួយអន្តរជាតិ​ ​I​RC ​ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹង​ ​ហើយអ្នកស្រីបារម្ភថា​ ​មនុស្សជាច្រើនអាចនឹងទ្រាំទ្រមិនបាន​ ​ប្រសិនបើជំនួយបន្ថែមមិនទាន់មកដល់​ ​អ្នកស្រីបាននិយាយថា​ ​«ខ្ញុំបានឃើញជីវិតប្រជាជនដែលត្រូវបានសង្គ្រោះ»​ ​ប៉ុន្តែបើគ្មានជំនួយគ្រប់គ្រាន់​ ​អ្នកផ្សេងទៀតនឹងទ្រាំទ្រមិនរួចទេ​ ​ក្នុងប៉ុន្មាន​ប្តាហ៍​ខាងមុខនេះ

ទន្ទឹមនឹងនោះ​ ​អាជ្ញាធរនិងបុគ្គលិកជំនួយ​ ​ក៏បានអំពាវនាវ​ឱ្យ​មានជំនួយជាបន្ទាន់បន្ថែមទៀតដែរ​ ​សម្រាប់គ្រួសារ​​​ដែលផ្លាស់ទីលំនៅ​ ​និងកំពុងប្រឈមជាមួយហ្វូងមូស​ ​ក៏ដូចជាគ្រោះថ្នាក់ផ្សេងទៀតដូចជា​ ​សត្វពស់ចឹកឆ្កែខាំ​ ​យ៉ាងណាមិញ​ ​ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ ​និងអង្គការសង្គ្រោះក្នុងស្រុក​ ​និងបរទេសក៏ដោយ​ ​ក៏ប្រជាជនជាច្រើននៅតែត្រូវការអាហារ​ ​ទីជម្រក​ ​ជំនួយផ្នែកវេជ្ជសាស្ត្រ​ ​និងថ្នាំពេទ្យ

ជាមួយនឹងប្រព័ន្ធសុខាភិបាលទន់ខ្សោយនិងកង្វះការគាំទ្ររបស់ប៉ាគីស្ថាន​ ​គ្រួសារភៀសខ្លួនបានត្អូញត្អែរពីការបង្ខំចិត្តទទួលទាននិង​ម្អិ​អាហារជាមួយទឹកដែលមិនមានសុវត្ថិភាព​ ​ហើយជនរងគ្រោះដោយសារទឹកជំនន់ម្នាក់​ ​ឈ្មោះ​ ​Gh​u​lam​ R​as​oo​l​ ​បានប្រាប់ទូរទស្សន៍​ ​Ge​o ​News​ ​TV​ ​ថា​ ​«យើងដឹងថា​ ​វាអាចធ្វើ​ឱ្យ​យើងឈឺ​ ​ប៉ុន្តែអ្វីដែលត្រូវធ្វើ​ ​គឺយើងត្រូវផឹកវាដើម្បីរស់»

ពិតណាស់​ ​រដូវមូសុងជាប្រវត្តិសាស្ត្រ​ ​បានបង្អុរភ្លៀងប្រហែលដងច្រើនជាងមធ្យមភាគទសវត្សរ៍របស់ប្រទេសប៉ាគីស្ថាន​ ​ដោយបង្ក​ឱ្យ​មានគ្រោះទឹកជំនន់មិនធ្លាប់មានពីមុនមក​ ​ហើយមហន្តរាយនេះបានប៉ះពាល់ដល់មនុស្សជិតលាននាក់​ ​ក្នុងចំណោមប្រជាជនលាននាក់នៃប្រទេសអាស៊ីខាងត្បូងមួយនេះ​ ​និងបានបំផ្លិចបំផ្លាញផ្ទះសំបែង​ ​ដំណាំ​ ​ស្ពាន​ ​ផ្លូវថ្នល់​ ​និងសត្វពាហនៈ​ ​ដែលគិតជាទឹកប្រាក់ប្រមាណពាន់លានដុល្លារអាមេរិក​ ​នេះបើយោងតាមការចេញផ្សាយពីសាព័ត៌មាន​ CN​A​​



របាយការណ៍៖ គោលដៅបញ្ចប់ភាពក្រីក្រនៅឆ្នាំ២០៣០ទំនងសម្រេចមិនបាន

ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង

យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ