កាលពីថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលជាច្រើន រួមទាំងទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានពី ព្រះមហាក្សត្រ នៅវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។