Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

លោក សាប់ សារុន ប្រាប់បទពិសោធចិញ្ចឹមបង្កងក្នុងស្រែដែលកំពុងរកចំណូលបានខ្ពស់

កសិកម្ម | September 22 2022 16:41
​ក្រោយ​ទទួល​បាន​ការណែនាំ​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​រួចមក​ ​កសិករ​ម្នាក់​នៅ​ក្នុង​ខេត្ត​តាកែវ​បាន​ចាប់​របរ​ចិញ្ចឹម​បង្កង​ដែល​បច្ចុប្បន្ន​ទទួល​បាន​ចំណូល​ច្រើន​គួរសម​ពី​ការ​ចិញ្ចឹម​បង្កង​នេះ​នៅ​ក្នុង​ផ្ទៃដី​ដំបូង​២​ស្រះ​ ​ដោយ​ដាក់​កូន​បង្កង​១​ម៉ឺន​កូនចិញ្ចឹម​ ​រហូតដល់​បច្ចុប្បន្ន​លោក​បាន​ដាក់​៤​ម៉ឺន​កូន​ ​និង​បន្ត​ពង្រីក​បន្ថែម​ទៀត​ជាបន្តបន្ទាប់​។

លោក​ ​សាប់​ ​សារុន​ ​ជាកសិករចិញ្ចឹមបង្កងក្នុងស្រែមួយរូប​ ​រស់នៅឃុំសំបួរ​ ​ស្រុកទ្រាំង​ ​ខេត្តតាកែវ​ ​បានរៀបរាប់ប្រាប់ថា​ ​នៅឆ្នាំទីមួយលោកបានធ្វើស្រូវធម្មតានិងមានការ​ចិញ្ចឹ​ត្រីតិចតួច​ ​តែបន្ទាប់ពីមានក្រុមការងារជំនាញរបស់​​​ក្រសួងកសិកម្មបានចុះមកនិងបានណែនាំ​ឱ្យ​ចិញ្ចឹមបង្កងនេះ​ ​ដោយខាងក្រងក្រសួងបានដាក់​ឱ្យ​លោកចំនួនម៉ឺនកូន​ ​ដោយមានការរៀបចំ​ម្អា​ស្រះទៅតាមបច្ចេកទេសរួមមក​ ​លោកថានៅឆ្នាំទីមួយនេះ​ ​ការចិញ្ចឹមបង្កងរបស់លោកទទួលបានបង្កងខ្ទង់គីឡូ​ ​លោកថានេះគឺជាភាពជោគជ័យមួយនៅឆ្នាំដំបូង

លោក​ ​សាប់​ ​សារុន​ ​ជាកសិករចិញ្ចឹមបង្កងក្នុងស្រែ

ចំពោះបច្ចេកទេសនៃការចិញ្ចឹម​ ​លោក​ ​សាប់​ ​សារុន​ ​បានប្រាប់ថា​ ​ដំបូងយើងត្រូវរៀបចំ​ម្អា​ដីស្រែ​ ​ដាក់ទឹកចូល​ ​រួចចាប់ផ្ដើមបាចកំបោរ​ ​និងត្រូវបាចសារធាតុ​ក្ល​​ ​ដើម្បីសម្លាប់ត្រីកុំ​ឱ្យ​វារស់នៅក្នុងនោះ​ ​បន្ទាប់ពីបានរយ​:​ពេលថ្ងៃរួចមក​ ​យើងដាក់បង្កងចូល​ ​ដាក់ទឹកចូលល្មម​ ​និងដាក់ចំណីទៅតាមស្តង់ដារបស់វា​ ​លោកបញ្ជាក់ថា​ ​«ការចិញ្ចឹមបង្កងនេះ​ ​គឺតម្រូវ​ឱ្យ​មានការថែទាំម៉ត់ចត់តាំងពីតូចរហូតដល់ធំនិងត្រូវដាក់ចំណីទៅតាមដំណាក់កាល​ ​រហូតដល់វាមានអាយុជាងខែ​ ​ត្រូវដាក់ចំណីមានការកើនឡើងបន្ថែមទៀត»​ ​បច្ចុប្បន្នលោកចិញ្ចឹមបង្កងប្រមាណជាម៉ឺនកូននេះ​ ​គឺត្រូវដាក់ចំណី​ឱ្យ​វាខ្ទង់គីឡូក្រាមក្នុងមួយថ្ងៃ

លោក​ ​ថៃ​ សុ​មុនី​ ​ប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម​ ​នៃរដ្ឋបាលជលផល​ ​បានមានប្រាសាសន៍ថា​ ​ក្រសួងកសិកម្ម​ ​កំពុងមានការជំរុញ​ឱ្យ​ប្រជាកសិករងាកមកចិញ្ចឹមបង្កង​ ​និងការធ្វើស្រែរបស់ប្រជាកសិករដែលកន្លងមកក្នុងហិកតា​ ​ទទួលបានចំណូលខ្ទង់​ ​​ ​ដុល្លារ​ ​ទៅ​ ​​ ​ដុល្លារ​ ឱ្យ​ប្រែក្លាយមកចាប់របរចិញ្ចឹមបង្កងនេះដែលអាច​​​រកចំណូលបានរហូតដល់​ ​​ ​ដុល្លារ​ ​ទៅ​ ​​ ​ដុល្លារ​ ​ហើយក៏អាចដល់​ ​​ ​ដុល្លារ

លោក​ ​ថៃ​ សុ​មុនី​ ​ប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម​ ​នៃរដ្ឋបាលជលផល​ ​

លោក​ ​ថៃ​ សុ​មុនី​ ​បញ្ជាក់ថា​ ​«យើងនៅតែបន្តរកអ្នកដែលចាប់អារម្មណ៍លើការចិញ្ចឹមបង្កងនេះ​ ​ហើយកន្លងមកយើងបានធ្វើការពិសោធនៅក្នុងស្រុកបូរីជលសាផងដែរ​ ​ដោយបានទទួលជោគជ័យ​ ​និងនៅតែបន្តពង្រីកការចិញ្ចឹមបង្កនេះថែមទៀត»

លោកបានលើឡើងថា​ ​ការចិញ្ចឹមបង្កងនេះគឺត្រូវមានការអត់ធ្មត់​ ​ព្យាយាម​ ​ត្រូវមើលថែទាំ​ឱ្យ​បានល្អជាប្រចាំ​ ​បន្ទាប់ពីការពិសោធទទួលបានជោគជ័យរួចមក​ ​កសិករដែលបានចាប់យកការចិញ្ចឹមបង្កងនេះ​ ​បានពង្រីកផ្ទៃដីពីមួយហិកតា​ ​រហូតដល់ប្រាំហិកតា​ ​ទន្ទឹមនឹងភាពជោគជ័យនេះ​ ​ក្រុមការងារនៃរដ្ឋបាលជលផល​ ​ក៏នៅតែចុះជួយបងប្អូនប្រជាកសិករជាបន្តបន្ទាប់



គួរបញ្ជាក់ថា​ ​គម្រោងដែលផ្ដល់​ឱ្យ​កសិករចិញ្ចឹមបង្កងនេះគឺជាគម្រោងថ្មីមួយនៃវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសបារាំង​ ​ដោយមានអ្នកជំនាញធ្វើការតាមដានក្នុងការពិសោធយ៉ាងត្រឹមត្រូវ​ ​តាំងពីចាប់ផ្ដើមដាក់ទឹក​ ​ដាក់កូនបង្កង​ ​តាមដានការលូតលាស់​ ​ការដាក់ចំណី​ ​គិតមកដល់ពេលនេះ​ ​ការចិញ្ចឹមបង្កងរបស់ប្រជាកសិករនៅក្នុងខេត្តតាកែវ​ ​មានការកើនឡើងដល់គ្រួសារ​ ​គឺមាននៅស្រុកកោះអណ្ដែត​ ​ស្រុកបូរីជលសា​ ​និងមាននៅស្រុកមួយចំនួនទៀត



លោក សាប់ សារុន ប្រាប់បទពិសោធចិញ្ចឹមបង្កងក្នុងស្រែដែលកំពុងរកចំណូលបានខ្ពស់

លោក គួច ម៉េងលី៖ ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ រដ្ឋគួរចែកដីឱ្យពួកគាត់មួយល្មមធ្វើចម្ការ

និសិ្សតកម្ពុជា២៥០នាក់ នឹងត្រូវបញ្ជូនទៅសិក្សាបច្ចេកទេសកសិកម្មថ្មីៗរយៈពេល១១ខែនៅប្រទេសអ៊ីស្រាអែល