Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា»

ព័ត៌មានជាតិ | September 15 2023 14:58

នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានអញ្ជើញចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា»។ កម្មវិធីនេះរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសមាគមបេសកជនបារាំង សមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជា និងដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

សន្និសីទនេះមានគោលបំណងផ្ដោតសំខាន់លើទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះសហគមន៍ ដើម្បីសរសេរប្រវត្តិសាស្ត្រទ្វេភាគីឡើងវិញ ខណៈប្រារព្ធខួប៥០០ឆ្នាំនៃមិត្តភាពផង។ ជាមួយគ្នានេះដែរ ក៏ដើម្បីប្រមូលផ្តុំអ្នកសិក្សាដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររួមគ្នានៃប្រជាជនកម្ពុជា និងព្រះសហគមន៍ និងរបៀបដែលទស្សនៈរបស់ភាគីទាំងពីររួមគ្នាអាចជួយបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្ររៀងៗខ្លួន ក្នុងសតវត្សចុងក្រោយមកនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងពីទំនាក់ទំនងអន្តរសាសនាក្នុងឱកាសទៅជួបគាល់សម្តេចប៉បនៅវិមានវ៉ាទីកង់ គឺជាសកម្មភាពដ៏ល្អថ្លៃថ្លាមួយដែលបានផ្សារភ្ជាប់នូវការកសាងសន្តិភាពរវាងសាសនាព្រះពុទ្ធនិងគ្រិស្តសាសនា។ ក្នុងឱកាសនោះ អ្នកឧកញ៉ាក៏សប្បាយចិត្តដែលបានបរិច្ចាគថវិកាចំនួន ៥០០០ អ៊ឺរ៉ូ ជួយដល់ជនភៀសខ្លួន ដែលភាគច្រើនមកពីប្រទេសេរី មកនៅជុំជនភៀសខ្លួនក្នុងប្រទេស
ម៉ូណាកូ។

 

ការធ្វើសកម្មភាពសប្បុរសធម៌ក្នុងនាមជាជនជាតិខ្មែរ១រូប ដែលធ្លាប់ជាជនភៀសខ្លួនដែរនោះ អ្នកឧកញ៉ាទទួល
អារម្មណ៍ជ្រះថ្លា និងយល់ឃើញថា ខ្លួនមានសំណាងបានចែករំលែកដល់ជាតិសាសន៍ដទៃដែលជួបវិបត្តិធ្ងន់ធ្ងរ ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនា ហើយជំនួបនេះ ជាជំនួបដ៏កម្រមានពុទ្ធសាសនិកត្រឹមជាគ្រហស្ថបាន
ជួបនឹងសម្តេចប៉បណាស់ ដែលធ្វើឱ្យអ្នកឧកញ៉ាមានមោទនភាព ជាបុគ្គលសាមញ្ញដំបូងបំផុតហើយ ដែលទទួល
បានកិត្តិយសអញ្ជើញជួបសម្តេចប៉ប នៅចន្លោះមិត្តភាព៥០០ឆ្នាំមកនេះ។

អ្នកឧកញ៉ាក៏បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីមួយនេះ ដែលប្រមូលផ្តុំទៅដោយបញ្ញវន្តផ្នែកសាសនា ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ មកចែករំលែកបទពិសោធនិងចំណេះដឹងល្អៗដល់អ្នកចូលរួមឱ្យបានយល់ ក៏ដូចជាប្រយោជន៍សម្រាប់សាធារណជន ព្រោះសាសនាគឺជាកត្តាសំខាន់ដែលមានឥទ្ធិពលទៅលើការកំណត់អត្តសញ្ញាណសង្គមឬជាតិសាសន៍មួយ ការរស់នៅ ការអភិវឌ្ឍ និងសុខសន្តិភាពនៃសង្គមទាំងនោះផងដែរ៕

អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន



សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ