Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ

ព័ត៌មានជាតិ | June 30 2023 17:23
ក្នុងឱកាសទៅលេងស្រុកកំណើតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើពិធីសែនព្រេន សុំសេចក្តីសុខចម្រើន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ បានយកគ្រឿងបរិភោគនិងថវិកា ចែកជូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានជិត២០០០នាក់នៅក្នុងទីតាំងសាលាបឋមសិក្សា ថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ ដែលចំណាយថវិកាអស់ជាង១០០០០ដុល្លារ។

កុមារី​ ​សុខុម​ សុ​មាន​ ​សិស្សថ្នាក់ទីនៃសាលាបឋមសិក្សាថ្មកង្កែប​ គួ​​ ​ប៉េងសាំង​ ងិ​​ ​ហួយ​ ​បាននិយាយថា​ ​«ខ្ញុំសប្បាយចិត្តណាស់​ ​ដែលបានជួបលោកពូផ្ទាល់ឆ្នាំនេះ​ ​ព្រោះគាត់ជាមនុស្សម្នាក់ដែលបានជួយឧបត្ថម្ភសាលាខ្ញុំច្រើន​ ​ទាំងលុយកាក់​ ​សាលារៀន​ ​អាហារហូបចុក​ ​និង​ម្ភារៈ​សិក្សា​ ​សូម​ឱ្យ​លោកពូមានសុខភាពល្អ​ ​និងបន្តជួយសាលាពួកយើងទៀត»

ក្នុងនាមជានាយកសាលាបឋមសិក្សា​ ​ថ្មកង្កែប​ គួ​​ ​ប៉េងសាំង​ ងិ​​ ​ហួយ​ ​លោក​ ​យ៉​ន ​ម៉ៅ​ ​បានលើកឡើងថា​ ​អ្នកឧកញ៉ានិងក្រុមគ្រួសារ​ ​គឺតែងតែជួយសាលានេះជាប្រចាំ​ ​តាំងពីឆ្នាំមក​ ​ដោយជួសជុលអគារ​ គួ​​ ​ប៉េងសាំង​ ​ចំនួនខ្នង​ ​និងសាងសង់អគារថ្មីខ្នង​ ​មានបន្ទប់​ ​សង់បង្គន់អនាម័យ​ ​ខ្លោងទ្វារ​ ​របងសាលា​ ​ជួយ​ម្ភារៈ​សិក្សា​ ​ទាំងសៀវភៅរឿងនិងគ្រឿងបរិ​ក្ខា​នៅបណ្ណាល័យផង

នាយកសាលាបឋមសិក្សា​ ​ថ្មកង្កែប​ គួ​​ ​ប៉េងសាំង​ ងិ​​ ​ហួយ​ ​លោក​ ​យ៉​ន ​ម៉ៅ​​

លោកក៏បញ្ជាក់ដែរថា​ ​ពីដើមមិនសូវមានសិស្សមករៀនទេ​ ​តែតាំងពីមានអគារសិក្សាថ្មីមក​ ​កំណើនសិស្សក៏ចាប់ផ្តើមកើនឡើងច្រើនជាងមុន​ ​ហើយអាណាព្យាបាលសិស្សក៏យល់ដឹងច្រើនពីតម្លៃនៃការសិក្សា​ ​បច្ចុប្បន្ន​ ​យើងមានបង្រៀនពី​ត្តេយ្យ​ថ្នាក់ទាបរហូតដល់ថ្នាក់ទី​ ​សរុបសិស្សទាំងអស់មាននាក់​ ​លោកនាយកសង្ឃឹមថា​ ​អ្នកឧកញ៉ានឹងបន្តជួយជ្រោមជ្រែង​វិ​​័​អប់រំនៅទីនេះ​ឱ្យ​សាលាមានស្តង់ដារនិងបច្ចេកទេស​ឱ្យ​កាន់តែល្អប្រសើរ​ ​លោកក៏សំណូមពរ​ ​សុំអ្នកឧកញ៉ាជួយធ្វើរបងដើម្បីបង្ការសត្វពាហនៈកុំ​ឱ្យ​មកបំផ្លាញដំណាំនៅក្នុងសាលា​ ​និងជំនួសរបងខ្លះដែលបាក់បែកទៅ

ក្នុងនាមជាម្ចាស់ជំនួយនិងជាស្រុកកំណើតរបស់ឪពុកនិងយាយផងនោះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានលើកឡើងថា​ ​ខ្ញុំមកទីនេះជាងដងទៅហើយ​ ​បើពុកម៉ែរបស់ខ្ញុំគឺមករា​ល់​ឆ្នាំ​ ​ដោយភ្ជាប់ជាមួយអំណោយ​ ​ចំណីអាហារ​ ​លុយកាក់តិចតួចជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស​ ​ហើយសប្បាយដែលបានជួបជុំពួកគាត់

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី

អ្នកឧកញ៉ាសង្កេតឃើញថា​ ​បើប្រៀបធៀបកាលពីមុន​ ​សព្វថ្ងៃអ្នកភូមិទាំងមូលជឿនលឿនច្រើន​ ​ប្តូរពីផ្ទះតូចមកជាផ្ទះធំ​ ​តែការយល់ដឹងអំពីបញ្ហាសុខភាព​ ​នៅមាន​ម្រិ​​ ​ប្រជាជនមានជំងឺរ៉ាំរៃច្រើន​ ​ស្លេកស្លាំង​ ​ការហូបចុកមិនត្រឹមត្រូវ​ ​ការរស់នៅមិនទាន់បានល្អប្រសើរ​ ​ហើយមិនទាន់មានការបណ្តុះស្មារតី​ឱ្យ​យល់ដឹងពីសុខភាពបានទូលំទូលាយនិងមាននិរន្តរភាពទេ​ ​ក៏ព្រោះទីនេះហាក់ដូចជាតំបន់ដាច់ស្រយាលមួយ​ ​ដែលត្រូវធ្វើដំណើរឆ្លងស្រឡាង​ ​ហើយចំណាយពេលវេលាយូរ​ ​លើសពីនោះ​ ​កង្វះទឹក​ ​ក៏ជាបញ្ហាប្រឈមសម្រាប់អ្នកស្រុកភូមិនេះដែរ​ ​ហើយលោកក៏ធ្លាប់ជីកអណ្តូងដល់ទៅដង​ ​អស់ជាងម៉ឺនដុល្លារ

អ្នកឧកញ៉ាសង្ឃឹមថា​ ​ដំណឹងពីរាជរដ្ឋាភិបាលគ្រោងនឹងសង់ស្ពានឆ្លងទន្លេនៅឆ្នាំងនេះ​ ​នឹងធ្វើ​ឱ្យ​ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ​ ​ហើយក៏ជាមធ្យោបាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីជនបទនេះ​ ​ទៅកាន់ទីក្រុងកាន់តែងាយស្រួល​ ​ទាំងការរកស៊ី​ ​ទាំងការព្យាបាលជំងឺ​ ​និងការអប់រំ​ ​ហើយអ្នកឧកញ៉ាក៏សន្យានឹងនាំគ្រូពេទ្យចល័ត​ ​រួមទាំងថ្នាំសង្កូវមកពិនិត្យសុខភាពនិងផ្តល់ជូនប្រជាជននៅទីនេះ​ឱ្យ​បានច្រើនជាងមុន​ ​ចំណែកការអប់រំនៅទីនេះ​ ​ក៏ត្រូវការការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធដើម្បីភាពល្អប្រសើរសម្រាប់ក្មេងៗនៅតំបន់នេះ​ ​មិនអាចមានតែអ្នកឧកញ៉ាម្នាក់ឯងនោះឡើយ

សូមបញ្ជាក់ថា​ ​បើតាមរបាយការណ៍ពីមូលនិធិ​ ​ម៉េងលី​ ជេ. គួ​​ ​ចាប់តាំងពីឆ្នាំមកដល់សព្វថ្ងៃនេះ​ ​គឺចំណាយទឹកប្រាក់អស់រាប់សិបម៉ឺនដុល្លារហើយ​ ​ក្នុងការជួយភូមិឃុំនានាក្នុងទឹកដីខេត្តកំពង់ឆ្នាំង​ ​មានដូចជា​ ​សាងសង់សាលាបឋមសិក្សាថ្មកង្កែប​ គួ​​ ​ប៉េងសាំង​ ងិ​​ ​ហួយ​ ​និង​ម្ភារៈ​សិក្សាដល់សិស្ស​ ​រួមទាំងបណ្ណាល័យ​ ​បង្គន់អនាម័យ​ ​កសាងវត្តគិរីសេ​ត្ថា​រាម​ (​វត្តថ្មកង្កែប​) ​អណ្តូងទឹក​ ​ចែកកង់ដល់សិស្សក្រីក្រ​ ​​ទុ​យោទឹកនិងសង់ស៊ីទែនទឹកស្អាត​ ​​ម្ភារៈ​បណ្ណាល័យដល់សាលាបឋមសិក្សាយុគន្ធរ​ ​ស្រុកបរិបូរ​ ​ចែកអង្ករ​ ​គ្រឿងឧបភោគបរិភោគ​ ​និងថវិកាដល់ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅក្នុងស្រុកកំពង់លែង



សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ