Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

អ្នកឧកញ៉ា គួច ម៉េងលី ទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» ពីព្រះមហាក្សត្រ

ព័ត៌មានជាតិ | June 21 2023 14:20
កាលពីថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលជាច្រើន រួមទាំងទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានពី ព្រះមហាក្សត្រ នៅវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

នេះគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដែលតំណាង​ឱ្យ​ការទទួលស្គាល់នូវសកម្មភាពសប្បុរសធម៌​ ​និងមនុស្សធម៌របស់អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍរបស់សង្គមនិងមនុស្សជាតិ​ ​ជាពិសេសតាមរយៈការចូលរួមចំណែកជួយសង្គមជាច្រើនតាមការចែកអំណោយ​ ​សាងសង់សាលារៀន​ ​ជ្រោមជ្រែងក្នុង័​អប់រំជាមួយរាជរដ្ឋាភិបាល​ ​ជាសប្បុរសជនជាដើម

គ្រឿងឥស្សរិយយសនេះដែរ​ ​ត្រូវបានប្រគល់ដោយឯកឧត្តមអគ្គបណ្ឌិតសភា​ចារ្យ ​អូន​ ​ព័ន្ធមុនី័ត្ន ​ឧបនាយករដ្ឋ​ន្រ្តី ​រដ្ឋ​ន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុ​ ​និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន

គួរបញ្ជាក់ថា​ ​គ្រឿងរាជឥស្សរិយយស​ ​មេដាយ​ ​«ជាតូបការ»​ ​ត្រូវបានបង្កើតជាថ្មីឡើងវិញដោយព្រះករុណា​ ​ព្រះបាទសម្ដេចព្រះនរោត្ដម​ ​សី​នុ (​ព្រះបរមរតកោដ្ឋ​) ​តាមព្រះរាជក្រឹត្យ​ ​ចុះថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​គ្រឿងរាជឥស្សរិយយសជាតូបការនេះ​ ​ស្ថិតក្នុងប្រភេទគ្រឿងរាជឥស្សរិយយស​ ​«មាតុប្រទេស»​ ​ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា​ ​រជ្ជកាលបច្ចុប្បន្ន

គ្រឿងរាជឥស្សរិយយសជាតូបការ​ ​មេដាយជាតូបការ​ ​សម្រាប់បំពាក់ជូនវរជនដែលមានគុណូបការៈដ៏ឧត្ដុង្គឧត្ដម​ ​ក្នុងការបម្រើមាតុប្រទេស​ ​ដើម្បីបុព្វហេតុឯករាជ្យ​ ​សាមគ្គីភាព​ ​ប្រជាធិបតេយ្យ​ ​និងសន្តិភាពជាតិ​ ​តាមរយៈព្រះរាជក្រឹត្យ​ ​ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រី​ ​ហើយត្រូវប្រទានដោយព្រះមហាក្សត្រិយ៍​ ​ដោយព្រះរាជតំណាង

បច្ចុប្បន្ននេះ​ ​គ្រឿងឥស្សរិយយសថ្នាក់​ ​ជាតូបការ​ ​ក៏អាចត្រូវបានផ្ដល់ជូនឥស្សរជនឆ្នើមទាំងឡាយណា​ ​ដែលមិនស្ថិតក្នុងក្របខ័ណ្ឌការងារមន្ត្រីរាជការបានផងដែរ​ ឱ្យ​តែឥស្សរជនទាំងនោះ​ ​ពួកគាត់មានស្នាដៃអភិវឌ្ឍជាតិ​ ​និងបានចូលរួមជាធនធានផ្ទាល់ខ្លួន​ ​ជួយសង្គមជាតិជាមួយរាជរដ្ឋាភិបាល

សូមជម្រាបជូនថា​ ​អ្នកឧកញ៉ា​ ​បញ្ញាមេធា​ភិ​័ក្ខ​សិរី​ ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ត្រូវបានព្រះបាទសម្តេចព្រះ​ ​បរមនាថ​ ​នរោត្តម​ ​សីមុនី​ ​ទ្រង់សព្វព្រះរាជ​ប្ញ​ទ័យប្រោស​ ​ព្រះរាជទាននូវគ្រឿងឥស្សរិយយស​ ​មុនីសារា័ណ្ឌ​ថ្នាក់​ ​មហាសេនា​ ​និងបានចេញព្រះរាជក្រឹត្យ​ ​តែងតាំងជា​ «ឧកញ៉ា​» ​ចាប់តាំងពី​ ​ឆ្នាំ​ ​មក​ ​និងគោរម្យងារជា​ ​អ្នកឧកញ៉ា​ ​ក្នុងឆ្នាំ​ ​ដើម្បីជាកិច្ចតបស្នង​ ​នូវទឹកចិត្តសប្បុរសធម៌​ ​ដែលលោកបានបរិ​ច្ចា​សម្រាប់ប្រទេសជាតិ​ ​អ្វីកាន់តែពិសេសទៀត​ ​នៅថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​បានទទួលសេចក្តីប្រកាសនីប័ត្រគោ​ម្យ៍​ងារជា​ ​បញ្ញាមេធា​ភិ​័ក្ខ​សិរី​ ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ​ពីសម្ដេចព្រះសង្ឃនាយក​ ​គណៈមហានិកាយ​ ​នៃព្រះរាជាណាចក្រកម្ពុជា



សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ