
ក្រុមអ្នកព្យាករអាកាសធាតុ៖ ចាប់ពីថ្ងៃទី១ ដល់ទី៧កុម្ភៈ កម្ពុជានឹងមានភ្លៀងធ្លាក់ដោយអន្លើ

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ក្រុមអ្នកព្យាករអាកាសធាតុដដែល បញ្ជាក់ថា កម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។
ចំពោះ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។ ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងមានសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕

ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន
ក្រសួងធនធានទឹក៖ ចាប់ពីស្អែកដល់ដំណាច់ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងតិចតួច ជាមួយ អាកាសធាតុចុះត្រជាក់
អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព
