
ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ

បើតាមសេចក្ដីជូនដំណឹងក្រសួងធនធានទឹក បញ្ជាក់ថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់១៤-១៦អង្សាសេ។
ក្រុមអ្នកព្យាករ បន្ថែមថា បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១អង្សាសេ ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0អង្សាសេ។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់នេះ៕

ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន
ក្រសួងធនធានទឹក៖ ចាប់ពីស្អែកដល់ដំណាច់ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងតិចតួច ជាមួយ អាកាសធាតុចុះត្រជាក់
អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព
