Logo
1. តើលៀសគេនេសាទយ៉ាងដូចម្ដេច? 2. UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន 3. ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ 4. ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ 5. ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន 6. ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

ប្រាសាទភ្នំបាខែងជួសជុល សម្រេចបាន៥០% និងចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ

ព័ត៌មានជាតិ | January 25 2023 09:45
​គម្រោង​អភិ​រក្ស​របស់​ ​W​M​F​ ​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​អភិ​រក្ស​ ​និង​ជួសជុល​ប្រាសាទ​ ​ភ្នំ​បាខែង​ ​ដែល​ជា​គម្រោង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ផ្តើម​ពី​ឆ្នាំ​២​០​០​៩​មក​ ​ពេលនេះ​សម្រេច​បាន​៥​០​%​ហើយ​ ​ខណៈ​គម្រោង​នេះ​ ​កំពុង​បន្ត​ទៅមុខ​ជានិច្ច​។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

បើតាម​ ​លោកស្រី​ ​Ginev​r​a​ ​Boatto​ ​អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់​ ​WMF​ ​បាន​ឱ្យ​ដឹងថា​ ​គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង​ ​ជំហានទី​ ​អនុវត្តន៍ពីឆ្នាំ​ ​ដែលមកដល់​ ​បច្ចុប្បន្ននេះសម្រេចបានភាគរយហើយ​ ​លោកស្រី​ ​បញ្ជាក់ថា​ ​ការងារនេះអាចចំណាយពេលខ្ទង់​ ​ឆ្នាំទៀត​ ​ដើម្បីរួចរាល់ជាស្ថាពរ

មិនខុសពីប្រាសាទដទៃទៀតដែរ​ ​ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា​ ​អាកាសធាតុ​ ​ដែលធ្វើ​ឱ្យ​រចនា​ម្ព័ន្ធ​ប្រាសាទនេះខូចខាត​ ​និងទ្រេត​ ​ហើយកន្លែងខ្លះរលំផងដែរ​ ​ដូចជានៅតាមជ្រុង​ ​នីមួយៗ​ ​ដោយសារមានទឹកហូរច្រោះ​ ​ការជួសជុល​ ​គេត្រូវកាយថ្មនៅបាតគ្រឹះចេញ​ ​ដោយបុកបង្ហាប់​ ​គ្រឹះថ្មី​ ​និងធានាថា​ ​ទឹកមិនហូរច្រោះតទៅទៀត​ ​ក្រៅពីនោះ​ ​ក៏មានការជួសជុលតួប៉ម​ ​នៅតាមជ្រុងនីមួយៗ​ ​ដែលបានបាក់​ ​និងដួលរលំ

បើតាមអាជ្ញាធរជាតិអប្សរា​ ​នៅជំហានបន្ទាប់​ ​WMF​ ​នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ​ ​បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង​ ​ឆ្នាំមក​ ​WMF​ ​បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន​ ​ដូចជា​ ​ប្រាសាទព្រះខ័ន​ ​ប្រាសាទតាសោម​ ​ប្រាសាទអង្គរវត្ត​ ​និងប្រាសាទភ្នំបាខែងជាដើម



ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការGIZ បើកការជួសជុលរានហាលប្រាសាទបន្ទាយសំរែ

កម្ពុជារាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២