អាជ្ញាធរខេត្តកំពង់ស្ពឺ បើកទ្វារអាងទឹកអន្លង់ជ្រៃចំនួន៥ ដើម្បីរំដោះទឹកចេញ

បើតារដ្ឋបាលខេត្តដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងក្រាំងពន្លៃបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ខែមករា កន្លងទៅ ក៏បានអំពាវនាវទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងយកចិត្តទុកដាក់លើការងារនេះ ដោយចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ត្រូវផ្ដល់ព័ត៌មាន ដល់អាជ្ញាធរអោយបានទាន់ពេលវេលា ប្រសិនបើមានទឹកជនលិចនៅតំបន់ណា ឬភូមិណា ដោយយថាហេតុ៕