Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ដំណឹងល្អ! អ្នកផលិតមាតិកាវីដេអូកម្ពុជា អាចរកប្រាក់ចំណូលពី Youtube បានវិញហើយ

ព័ត៌មានជាតិ | November 24 2022 15:45
​ដំណឹង​ល្អ​! ​អ្នក​ផលិត​មាតិកា​វីដេអូ​កម្ពុជា​ ​អាច​​​រក​ប្រាក់ចំណូល​បាន​វិញ​ហើយ​ ​ក្រោយ​ ​Y​ou​tube​ ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​«​កម្មវិធី​ភាពជា​ដៃគូ​»​ ​របស់​ខ្លួន​នៅ​កម្ពុជា​។

​​នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់​​​ក្រសួងប្រៃសណីយ៍​ ​និងទូរគមនាគមន៍ស្ដីពីការដាក់​ឱ្យ​ដំណើរការជាផ្លូវការ​ ​«កម្មវិធីភាពជាដៃគូ»​ ​របស់ក្រុមហ៊ុន​ ​Y​ou​Tube

សេចក្ដីប្រកាសព័ត៌មានបន្តថា​ ​ក្រសួងប្រៃសណីយ៍​ ​និងទូរគមនាគមន៍នឹងបន្តសហការជាមួយក្រុមហ៊ុន​ ​Y​ou​Tube​ ​និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីធឺ​ណិ​​ ​ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក​ ​សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អ​ ​គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា​ ​ប្រកបដោយគំនិតច្នៃប្រឌិត​ ​ផ្ដល់អត្ថប្រយោជន៍​ ​និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ​ ​​ម្សាន្ត ​បច្ចេកវិទ្យាឌីជីថល​ ​ធុរកិច្ច​ ​និងវា​នុ​វត្ត​ន៍​ជាដើម​ ​ដែលទាំងនេះជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា

ក្រសួង​ ​ក៏បានជំរុញ​ ​និងលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ​ ​«កម្ពុជាឆ្ពោះទៅឌីជីថល»​ (​Go​ ​Digital​ ​Cam​bo​dia​) ​និងអាចស្វែងរកព័ត៌មានលម្អិតតាមគេហទំព័រ​ ​www​.​godigital​.​gov​.k​h




សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ