Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

លិង្គដ៏ធំនៅលើភ្នំបូកដែលរងការខូតខាត ប្រេះបែក ត្រូវបានកំណាយសង្គ្រោះ

ព័ត៌មានជាតិ | September 22 2022 15:00
​ក្រុម​ការងារ​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ខឿន​តម្កល់​លិង្គ​ដ៏​ធំ​នៅ​លើ​ភ្នំ​បូក​ ​និង​មានតែ​មួយ​គត់​នៅ​តំបន់​អង្គរ​ដែល​រង​ការខូចខាត​ ​ក្នុង​គោលបំណង​ជួសជុល​លើក​តម្លៃ​ខឿន​តម្កល់​លិង្គ​ឱ្យ​លេច​រូបរាង​ល្អ​ប្រសើរ​ឡើងវិញ​។​ ​ខណៈ​បច្ចុប្បន្ន​ ​ក្រុម​ការងារ​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ ​សិក្សា​ពី​រចនាសម្ពន្ធ​ ​មុននឹង​ឈាន​ទៅដល់​រៀបចំផែនការ​ជួសជុល​។

ជុំវិញបញ្ហានេះ​ ​លោក​ ​ហួរ​ សុ​ធន​ ​បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យ​ដឹងថា​ ​ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហា​ ​ឆ្នាំ​ ​ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា​ ​ឆ្នាំខាងមុខ

លោក​ ​បញ្ជាក់ថា​ ​សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ​ ​ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយម៉ែត្រ​ ​ទទឹងម៉ែត្រ​ ​​ម្ពស់​​.​ម៉ែត្រ​ ​ហើយនៅលើខឿនថ្មបាយក្រៀមនេះ​ ​មានជើងទម្រធ្វើពីថ្មភក់មានប្រវែង​.​ម៉ែត្រ​ ​បួនជ្រុងស្មើ​ ​សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាងម៉ែត្រ​ ​និងប្រវែង​.​ម៉ែត្រ​ ​ប៉ុន្តែបច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ​ ​រងការខូចខាតស្ទើរតែភាគរយ​ ​ហើយលិង្គក៏រងនូវការខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់​ ​រហូតដល់ចុង​ ​គឺបែកបាក់ជាច្រើនបំណែក

បុរាណវិទូរូបនេះបានសន្និដ្ឋានថា​ ​ការខូចខាតដ៏ធ្ងន់ធ្ងរនេះអាចបណ្តាលមកពីការ​បំ​ផ្ទុះដោយគ្រាប់រំសេវ​ ​ពីព្រោះរូបថតចាស់ជាងគេដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ​ ​ដោយឡែក​ ​ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល​ ​ធម្មជាតិ​ ​ដោយការក្រៀកហែក​ ​រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ​ ​ជាមួយគ្នានេះដើមឈើ​ ​ឫសឈើបានចាក់ជ្រែកចូលថ្មដោយកង្វះការថែទាំ

គួរបញ្ជាក់ថា​ ​ក្រុមការងារអាជ្ញាធរជាតិអប្សរា​ ​បានធ្វើកំណាយសិក្សាពីរចនាសម្ពន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ​ ​កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ​ ​ក្បឿង​ ​និងនាងច្រាលជាច្រើនដែលអាចបញ្ជាក់បានថា​ ​ទីតម្កល់លិង្គនេះ​ ​ដើមឡើយគេធ្វើអំពីឈើប្រក់ក្បឿងគ្របពីលើលិង្គ​ ​ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ​ ​ក៏ប៉ុន្តែការដ្ឋាននេះស្ថិតនៅលើភ្នំ​ ​ពិបាកដឹកជញ្ជូន​ម្ភារៈ ​ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន​ ​ដែលអាចធ្វើ​ឱ្យ​កម្លាំងមនុស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម

សូមជម្រាបថា​ ​ពាក់ព័ន្ធនឹងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ​ ​មិនមានសិលាចារឹកឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ​ ​ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ​ ​គេអាចសន្និដ្ឋានបានថា​ ​វាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី​ ​ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី



សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ