Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

មកដឹងពីទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅកម្ពុជា

ព័ត៌មានជាតិ | September 21 2022 15:33
​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ ​និង​បទ​បញ្ញត្តិច្បាប់​ដែល​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​មិន​ស្របតាម​ស្តង់​ដា​លក្ខណៈ​បច្ចេកទេស​ ​អាចប​ង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ ​ខណៈ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​កើតឡើង​ចេញពី​កត្តា​យានជំនិះ​មាន​ប្រមាណ​៣​,​៥​% ​ដោយសារ​ការ​មិនបាន​យក​យានជំនិះ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​។​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ ​សាខា​ពោធិ៍​សែន​ជ័យ​-​អូរ​ដឹ​ម​ ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​)​ជំនាន់​ទី​២​។

ដើម្បីជាការស្រាយ​ម្ងល់​របស់ប្រជាពលរដ្ឋ​ ​ក្រសួងសាធារណការនិងដឹកជញ្ជូន​ ​បានបង្ហាញពីទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ​(​ឆៀក​)​មាននៅរាជធានី​-​ខេត្តទូទាំងផ្ទៃប្រទេស​ ​រួមមាន​ ​ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅភ្នំពេញមានទីតាំង​ ​​- ​ឬស្សីកែវ​ ​ផ្លូវលេខ​ (​ផ្លូវជាសុផារ៉ា​), ​​- ​ជ្រោយចង្វា​ (​ជិតស្ពានលេខ​ ​ផ្លូវជាតិលេខA​), ​​- ​ចំការដូង​ (​ជិតសាលាខណ្ឌដង្កោ​ ​ផ្លូវលេខ​), ​​- ​បឹងស្នោ​ (​ជិតបុរីប៉េងហួតបឹងស្នោ​ ​ផ្លូវជាតិលេខ​), ​​- ​អូរ​ដឹ​​ (​ផ្លូវជាតិលេខ​), ​​- ​បឹងបៃតង​ (​ជិតផ្សារបឹងបៃតង​ ​ផ្លូវឧកញ៉ា​ ​ម៉ុង​ ​​ទ្ធី), ​​- កំ​បូល​ (​ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ ​ផ្លូវជាតិលេខ​)​

​​ចំពោះទីតាំងនៅបណ្តាខេត្តមានទីតាំង​ ​រួមមាន​ ​ខេត្តរតនគិរី​ ​កំពង់ស្ពឺ​ ​ព្រះសី​នុ ​កំពង់ធំ​ ​បាត់ដំបង​ ​ស្វាយរៀង​ ​កំពង់ចាម​ ​សៀមរាប​ ​កំពង់ឆ្នាំង​ ​ក្រចេះ​ ​ព្រះវិហារ​ ​និងបន្ទាយមានជ័យ​ ​ព្រមទាំងទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ​(​ឆៀក​)​ចល័តមានចំនួនគ្រឿង

សូមបញ្ជាក់ថា​ ​ការពិន័យចំពោះឆៀករថយន្ត​ ​គឺដាច់ដោយឡែកពីសមត្ថកិច្ច​ ​ដោយការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀកនិងមិនព្រមទៅធ្វើឆៀក​ ​ចំពោះរថយន្តធុនស្រាលចំនួនម៉ឺនរៀល​ ​និងរថយន្តធុនធ្ងន់ចំនួនម៉ឺនពាន់រៀល​ ​ដោយឡែក​ ​ការពិន័យចំពោះឆៀករថយន្ត​ ​ដោយក្រសួងសាធារណការនិងដឹកជញ្ជូន​ ​គឺគិតតាមថ្ងៃ​ ​ដោយក្នុងមួយថ្ងៃចំនួនរៀលសម្រាប់រថយន្តធុនតូចស្រាល​ ​និងរថយន្តធុនធំធ្ងន់ក្នុងតម្លៃ​ ​រៀលក្នុងមួយថ្ងៃបន្ថែមទៀត



ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន

មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ក្រុងតាខ្មៅនិងខណ្ឌចំនួន១០ក្នុងរាជធានីភ្នំពេញនឹងដាច់ភ្លើង៣ថ្ងៃជាប់ៗគ្នា