Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ សហគមន៍នីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ក្នុងការការពារធនធានធម្មជាតិ

ព័ត៌មានជាតិ | September 20 2022 11:55
​«​សហគមន៍​យើង​នីមួយៗ​គួរ​មាន​ស្បៀងអាហារ​ហូប​គ្រប់គ្រាន់​ ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ ​នេះ​ជា​កត្តា​សំខាន់​ក្នុង​ការពារ​ធនធានធម្មជាតិ​»​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​កាល​ថ្ងៃ​ទី​១​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​នៃ​ការ​ដាំ​ស្ដារ​ព្រៃឈើ​ ក្លូ​ន​រុក្ខជាតិ​ ​រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ​ ​និង​ការពិនិត្យ​ការ​ចិញ្ចឹម​ពូជសត្វ​ក្របី​ ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ ​ស្ថិត​ក្នុង​ភូមិ​សា​ស្រ្ត​ខេត្តមណ្ឌលគីរី​។​

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ ​វត្តមានដាំស្ដារព្រៃឈើ​ ក្លូ​រុក្ខជាតិ​ ​រៀបចំថ្នាលបណ្ដុះកូនឈើ​ ​និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី​ ​ដើម្បីថ្លែងនូវការដឹងគុណនិងកោតសរសើរដល់មន្ត្រី​ទ្យានុ​រក្ស​ ​និង​ ​ប្រជាសហគមន៍​ ​ដែលជាទ័ពស្រួច​ ​បានលះបង់កម្លាំងកាយ​-​ចិត្ត​ ​ពេលវេលា​ ​ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ​ ​ការអភិរក្សជីវៈចម្រុះ​ ​ជូនជាតិមាតុភូមិ​ ​និងប្រជាជនកម្ពុជាគ្រប់ជំនាន់

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា​ ​ការដាំស្តារនិង​ក្លូ​រុក្ខជាតិអាកា​ស្សា​នេះ​ ​ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព​ ​ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ​ ​បន្ថយសម្ពាធលើការប្រើប្រាស់​ ​សម្ភារៈសំណង់​ ​និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ​ ​ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុង​វិ​​័​ឧស្សាហកម្មផងដែរ

ប្រភេទ​ក្លូ​ឈើដែលដាំដុះនេះជាប្រភេទឈើអាកាស្យា​ ​ចំនួនម៉ឺនដើម​ ​ដាំនៅលើផ្ទៃដីទំហំ​,​ហិកតា​ ​និងបានបណ្តុះកូនអាកាស្យាទុកសម្រាប់ធ្វើពូជចំនួន​ ​ដើម​ ​និងកូនអាកាស្យាចំនួន​ ​ដើម​ ​ត្រូវបានដាំរួចរាល់​ ​លើផ្ទៃដីហិកតា​ ​និងព្រោះពូជស្មៅចំណីសត្វលើផ្ទៃដីទំហំហិកតា​ ​សម្រាប់ជាចំណីរបស់សត្វក្របីចំនួនក្បាល​ ​ដែលទទួលបានពីក្រសួងបរិស្ថាន​ ​ក្នុងនោះបានយកទៅចិញ្ចឹមនៅស្នាក់ការកែពៅចំនួនក្បាល​ ​និងនៅស្នាក់ការខ្ទង់ចំនួនក្បាល​ ​ហើយបច្ចុប្បន្នកើនបានចំនួនក្បាលបន្ថែម

គួរបញ្ជាក់ថា​ ​ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំដល់ឆ្នាំ​ ​ក្នុងគោលបំណងបង្កើនគម្របដីព្រៃ​ឱ្យ​បានប្រសើរឡើង​ ​និងផ្តល់ជូនមន្ត្រី​ទ្យានុ​រក្សនូវចំណេះដឹង​ ​បទពិសោធក្នុងការធ្វើ​ក្លូ​រុក្ខជាតិ​ ​ក៏ដូចជាបច្ចេកទេសដាំដុះនិងថែទាំចម្ការឈើដាំ​ ​ព្រមទាំងការផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយនូវចំណេះដឹង​ ​បច្ចេកទេស​ ​និងឱកាសការងារជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ



ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន

មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ក្រុងតាខ្មៅនិងខណ្ឌចំនួន១០ក្នុងរាជធានីភ្នំពេញនឹងដាច់ភ្លើង៣ថ្ងៃជាប់ៗគ្នា