Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

អ្នកស្រាវជ្រាវប្រកាសរកឃើញប្រភេទជីវៈចម្រុះប្រភេទថ្មីកំពុងស្ថិតក្នុងការសង្ស័យខ្ពស់នៅតំបន់ភ្នំក្នុងខេត្តកំពត

ព័ត៌មានជាតិ | September 20 2022 10:03
​តាម​ការសិក្សា​ពី​ក្រុម​ជំនាញ​ជីវៈ​ចម្រុះ​នៃ​ក្រសួង​បរិស្ថាន​នា​ពេលថ្មីៗនេះ​ ​បាន​បង្ហាញ​ថា​ ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ​ភ្នំ​ព្រះ​គុហា​ហ្លួង​ ​និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ​ភ្នំ​ទទុង​-​ភ្នំ​តូច​ ​ស្ថិត​ក្នុង​ខេត្ត​កំពត​ ​មាន​ថនិកសត្វ​ចំនួន​១​២​ប្រភេទ​ ​ល្មូន​ចំនួន​១​៨​ប្រភេទ​ ​និង​ថលជលិក​(​ក្រុម​កង្កែប​)​៨​ប្រភេទ​ ​ក្នុង​នោះ​៣​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុតពូជ​បំផុត​(CR) ​២​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុតពូជ​(​E​N) ​និង​២​ប្រភេទ​ទៀត​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ងាយ​ទទួល​រងគ្រោះ​(​V​U) ​និង​ប្រភេទ​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្នុង​ការកំណត់​អត្តសញ្ញាណ​តាម​បែប​វិទ្យាសាស្ត្រ​ ​និង​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ​ខ្ពស់​ថា​អាច​ជា​ប្រភេទ​ថ្មី​ ​ហើយ​ក្រុម​ការងារ​ក៏បាន​ប្រមូល​សំណាក​មួយ​ចំនួន​សម្រាប់​រក្សាទុក​និង​សិក្សា​បន្ត​ផង​ដែរ​។​

សូមបញ្ជាក់ថា​ ​ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ​ ​សេវាកម្មប្រព័ន្ធ​អេកូ​ឡូស៊ីនិងសម្បត្តិវប្បធម៌ធម្មជាតិ​ ​ជាពិសេសភ្នំថ្មកំបោរនិងល្អាងភ្នំជាច្រើន​ ​ទើបនៅថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន​ ​គឺអនុក្រឹត្យលេខ​ ​​. ​អនក្រ​.​បក​ ​ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​ ​ភ្នំព្រះគុហាហ្លួង​(​ទំហំហិកតា​) ​ស្ថិតក្នុងឃុំទូកមាសខាងលិច​ ​ស្រុកបន្ទាយមាស​ ​ខេត្តកំពត​ ​និងអនុក្រឹត្យលេខ​ ​​. ​អនក្រ​.​បក​ ​ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​ ​ភ្នំទទុង​-​ភ្នំតូច​ (​ទំហំ​,​ហិកតា​) ​ស្ថិតក្នុងស្រុកដងទង់​ ​និងស្រុកបន្ទាយមាស​ ​ខេត្តកំពត

តាមការសិក្សាស្រាវជ្រាវ​ ​ភ្នំនេះជាទីជម្រករបស់សត្វប្រចៀវស៊ីសត្វល្អិតរាប់សិបម៉ឺនក្បាល​ ​ដែលអាចផលិតលាមកប្រចៀវសម្រាប់ប្រជាពលរដ្ឋយកទៅធ្វើជាជីធម្មជាតិ​ ​គិតជាទឹកប្រាក់ប្រមាណជាងម៉ឺនដុល្លារក្នុងមួយឆ្នាំៗ

រូបភាព៖ ក្រសួងបរិស្ថាន



ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន

មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

ក្រុងតាខ្មៅនិងខណ្ឌចំនួន១០ក្នុងរាជធានីភ្នំពេញនឹងដាច់ភ្លើង៣ថ្ងៃជាប់ៗគ្នា