ក្រសួងធនធានទឹកប្រាប់ពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់២៧ កញ្ញា

រូបភាព៖ The Intercon Rooster
បើតាមក្រសួងធនធានទឹកបានឱ្តដឹងថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បរមាមានពី២៣-២៥អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សារសេ នឹងអាចមានភ្លៀងធ្លាក់មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បរមាមានពី២២-២៤អង្សារសេ ខណៈសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សារសេ ដែលនឹងអាចមានមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្ត នៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ក្រសួងសង្កត់ធ្ងន់ថា តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បរមាមានពី២២-២៤អង្សារសេ សីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សារសេ ដែលនឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយនឹងគ្នានេះផងដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំឭកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងច្រើនហួសកម្រិត Overflow និងជំនន់ទឹកភ្លៀង Flash Flood ដែលនឹងបន្តធ្លាក់បន្ថែមផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាព្រំដែនថៃ៕